ភ្នំពេញ៖ កាលពីយប់មិញនេះ ឆាកតន្ត្រីដ៏ធំប្រចាំឆ្នាំ ដែលមានការសម្តែងពីកំពូលតារាចម្រៀង Kpop កញ្ញា CL បានប្រព្រឹត្តទៅយ៉ាងរលូន ដោយមានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់អ្នកគាំទ្រ។

មិនត្រឹមតែប៉ុណ្ណោះ គេសង្កេតឃើញថា សូម្បីតែតារាខ្មែរយើងមួយចំនួន ក៏ជាអ្នកគាំទ្រ និងបានទៅមើល ឆាកតន្រ្តីមួយនោះផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ មានរឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល គឺលោក រ៉ូលីន ពិតជាសំណាងមែនទែន ដែលលោកបាន ជួប និងថតរូបផ្ទាល់ជាមួយកញ្ញា CL

យ៉ាងណាមិញ នេះគឺជារឿងមួយដ៏កម្របំផុតដែលបានថត ជាមួយកញ្ញា CL ក្នុងលក្ខណៈSelfie ស្និទ្ធស្នាលបែបនេះ។ ព្រោះថា កញ្ញា CL មិនងាយឲ្យអ្នកណាថតរូប ជាមួយបាននោះទេ ហើយពេលខ្លះ សូម្បីតែ ថតរូប ឬវីដេអូនាងពីចម្ងាយ ក៏ត្រូវអ្នកគ្រប់គ្រងរបស់នាង ហាមឃាត់មិនឲ្យថតដែរ៕ 

CL
រ៉ូលីន
រ៉ូលីនថតSelfie ជាមួយCL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន