ភ្នំពេញ៖ វត្តមាន កំពូលតារាចម្រៀងស្រីកូរ៉េ CL បានធ្វើឲ្យកក្រើកឆាកតន្រ្តីយ៉ាងខ្លាំង នៅកោះពេជ្រ កាលពីយប់មិញ ដែលមានមនុស្សចូលរួមទៅមើល រាប់ម៉ឺននាក់។

ក្នុងនោះដែរ ប្រិយមិត្តភាគច្រើន បានដឹងរួចមកហើយថា មានតារាចម្រៀងស្រីខ្មែរម្នាក់ ស្រលាញ់ និងចូលចិត្ត CL ខ្លាំងណាស់ សូម្បីម៉ូតសក់ ស្ទាយលេងខ្លួន ក៏លេងតាមផងដែរ ដែលតារានោះ គឺជា កញ្ញា ទេព បូព្រឹក្ស។

នៅក្នុងឱកាសដ៏ពិសេស រូបនាង ក៏ស្កាត់ជួប CL ហើយថែមទាំងបានថតរូបជាមួយគ្នា​ ប្រកបទៅដោយភាពស្និទ្ធស្នាល យ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះ CL ក៏បាននិយាយពាក្យមួយម៉ាត់ ទៅកាន់ទេព បូព្រឹក្ស ផងដែរ ដែលសរសើរថា​«Hey Boprek you So cute» (បូព្រឹក្សអ្នកស្អាតណាស់)។

គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀងស្រី CL មិនបានស្នាក់នៅ និងដំណើរកម្សាន្ត យូរថ្ងៃ នៅកម្ពុជា ដូចជាតារាផ្សេងៗនោះទេ ក៏ព្រោះតែ រូបនាង ជាប់មានការងារជាច្រើន ដែលនឹងត្រូវឡើងឆាកតន្រ្តីផ្សេងៗ តាមបណ្តាប្រទេសនានា៕

ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស
ទេព​ បូព្រឹក្ស និង CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស