(ភ្នំពេញ)៖ តារាចម្រៀង Original Song មានឈ្មោះបោះសំឡេង ក្នុងប្រទេសកម្ពុជា លោក ថេណា ត្រូវបានទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ស្គាល់ថា ជាតារាចម្រៀងមិនចម្លងបទពីបរទេស ខណៈមួយរយៈនេះ លោកតែងទទួលបានការចាប់អារម្មណ៍ យ៉ាងក្រាសក្រែល ពីសំណាក់អ្នកគាំទ្រ តាមរយៈការបញ្ចេញ ចម្រៀងជាច្រើនបទ ដាក់លើទីផ្សារ។ ជាក់ស្ដែងថ្មីៗនេះ បទថ្មីរបស់ ថេណា មានចំណងជើងថា «ពលី» មិនទាន់ចេញបាន១ខែផង មានអ្នកចូលមើលរហូតដល់ ជិត៣លាននាក់ឯណោះ។

ជាការពិតណាស់ កម្លោះសង្ហា ថេណា មិនត្រឹមតែមានសមត្ថភាព អាចនិពន្ធចម្រៀងបានខ្លួនឯងនោះទេ លោកថែមទាំងមានទេពកោសល្យ អាចលេងឧបករណ៍តន្រ្ដី ផងដែរ។ ក្រៅពីអាជីពសិល្បៈ លោក ថេណា អាចរកថវិកា បានយ៉ាងច្រើនពីការបង្ហោះចម្រៀង Original Song របស់ខ្លួន ចូលទៅក្នុងគណនីយូធូប ដោយមានមនុស្សរាប់លាន់នាក់ ចូលទៅមើល រហូតថ្មីៗនេះ លោកទទួលបានកាដូពីក្រុមហ៊ុនយូធូប ទៀតផង។

ចម្រៀងរបស់ ថេណា ដែលកំពុងមានការពេញនិយម មានដូចជា «ខុសជំនាន់», «កង់សាគួរ» និង«មនុស្សល្អ» សុទ្ធសឹងតែជាបទល្បីល្បាញ និង ទទួលស្គាល់ពីសំណាក់ ទស្សនិកជន។

គួរបញ្ជាក់ថា លោក ថេ ណា គឺជាតារាចម្រៀង Original Song មួយរូប ដែលល្បីល្បាញមិនចម្លងបទពីបរទេស ។ មិនត្រឹមតែប៉ុណ្ណោះ លោកត្រូវបានក្រុមហ៊ុន Smart ជ្រើសរើសធ្វើជាតារាចម្រៀង ប្រចាំក្រុមហ៊ុនដ៏ធំនេះផងដែរ។

ចង់ដឹងថា បទ «ពលី» មានបង្កប់នូវអត្ថន័យពីរោះយ៉ាងណានោះ សូមទស្សនាចម្រៀង ដូចខាងក្រោម៖

ថេណា​
ថេណា​
ថេណា​
ថេណា​

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]