(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេងនាយ ចឺម បានចេញមុខប្រតិកម្មទាំងយប់ ក្រោយពីមានការចុះផ្សាយលើកឡើងថា នាយមានបំណង ដើម្បីចង់ល្បីបំបាក់តារាចម្រៀងរៀមច្បង រយៈពេល២ឆ្នាំ ខាងមុខទៀតនេះ។ មិនតែប៉ុណ្ណោះ នាយចឺម ក៏មានមហិច្ឆតា ដណ្តើមយកកំពូលតារាចម្រៀងជូរមុខ នៅសាន់ដេ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត ត្រូវបានចាកចេញ កាលពីថ្មីៗនេះ ទៀតផង។

តាមរយៈព័ត៌មានខាងលើនេះ ភ្លាមៗនោះនាយ ចឺម ក៏បានធ្វើការ Live វីដេអូទាំងយប់ដោយនាយបានបញ្ជាក់ថា នាយពុំធ្លាប់មានចេតនា បែបនេះទេហើយក៏មិនធ្លាប់ និយាយបង្ហើបពីគោលបំណងថា ចង់បំបាក់តារាចម្រៀងរៀមច្បងរូបណាដែរ។ នេះជាការផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយស របស់នាយ។

តារាចម្រៀងចំណូលថ្មីរបស់សាន់ដេ នាយ ចឺម បានបន្ថែមថា «ថ្ងៃនេះខ្ញុំបាទ សូមចេញវីដេអូបកស្រាយ អំពីព័ត៌មានដែលថា ខ្ញុំបាទចង់ល្បីបំបាក់រៀមច្បង ។ ការពិតគឺគ្មានករណីនេះ ដែលខ្ញុំបាននិយាយចេញពីមាត់ខ្លួនឯងឡើយ។ ដូច្នេះកុំដោយសារតែផលប្រយោន៍ខ្លួន យកចុងប៊ិចមកកំទេចកេរ្ដិ៍ឈ្មោះ អ្នកដទៃ!»។

សូមទស្សនាវីដេអូនៃការបកស្រាយរបស់ នាយចឺម លម្អិតខាងក្រោមនេះ៖

នាយ ចឺម
នាយ ចឺម

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម