កាលពីម្សិលមិញនេះដែលមានលេចលឺព័ត៌មានមួយថាតារាចម្រៀងល្បីឈ្មោះម្នាក់នៅក្នុងអតីតក្រុម LMFAO នឹងមកកាន់ស្រុកខ្មែរនៅចុងឆ្នាំនេះ ដោយមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់នៅឡើយ។
ស្រាប់តែថ្ងៃនេះដែរ ប្រភពព័ត៌មានដដែលបានបង្ហើបប្រាប់អោយដឹងថា គោលបំណងធំ និងជាមូលហេតុចម្បងផងដែរ ដែលនាំអោយតារាចម្រៀងរូបនេះមកកាន់ស្រុកខ្មែរនោះគឺ គាត់មកច្រៀងនៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយ។
ប្រភពដដែលក៏បានបន្តទៀតថា ទោះជាយ៉ាងណាក្តីគាត់នៅមិនទាន់អាចបញ្ជាក់បានទេថា តារាចម្រៀងរូបណានឹងមកច្រៀងនៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំនេះ ប៉ុន្តែគាត់អាចបង្ហើបបានថា តារាចម្រៀងរូបនោះ គឺជាអតីតសមាជិកក្រុម LMFAO ដ៏ល្បីដែលបទចម្រៀងរបស់ពួកគាត់ត្រូវបានគេស្គាល់យ៉ាងច្បាស់គឺបទ Party Rock Anthem និង Sexy and I Know It៕
សូមទស្សនាវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]