ខេត្តក្រចេះ​​​​​ ៖ ​បុរស​​​​ម្នាក់​តូចចិត្ត​​​​នឹងក្រុម​គ្រួសារ​ដែល​​ឈាន​ដល់​​ការ​​លែង​លះ​ប្រពន្ធ­-កូន ​បានសម្រេច​ចិត្ត​​​ចាក់សាំង​​​​ដុតខ្លួន​ឯងតែម្តង រហូត​ឆេះ​ខ្លោច​​រោលខ្មៅ ​តាំងពីក្បាល​​​រហូត​ដល់​ចុង​​ជើង​របួសធ្ងន់ធ្ងរ​ ។ ឧប្បត្តិហេតុ​​នេះកើត​ឡើង​​កាលពីវេលាម៉ោង​​១១​ថ្ងៃត្រង់ ​ថ្ងៃទី​​១៦ វិច្ឆិកា ​នៅក្នុងការ​ដ្ឋានសំណង់​​​មួយដែល​​​ទើប​នឹង​​​ចាប់ផ្តើម​​​សាង​សង់នៅខេត្តក្រចេះ ​​។

បុរស​ដុត​ខ្លួនឯង​ធ្វើ​អត្ដឃាត​នោះ​មាន​ឈ្មោះ​អ៊ិន កម្សាន្ដ អាយុ​២៦​ឆ្នាំ ស្រុក​កំណើត​នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្ដ​កំពង់​ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ​គង់ គា អាយុ​២៥​ឆ្នាំ ព្រម​ទាំ​ង​​មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ ​​បាន​​លែង​លះ​គ្នា​ជិត​៥​ឆ្នាំ​មក​ហើយ​ដែរ ។

តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ​ចាន់ រ៉​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​ជាងសំណង់ ត្រូវជា​បង​ជីដូនមួយ​បុរស​រងគ្រោះ​ប្រាប់​ថា បុរសរូបនេះ​​ទើបតែ​​​មក​​ធ្វើការ​ជាមួយ​គាត់​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ នៅ​ក្នុង​ការដ្ឋាន​មួយ​ដែល​ទើបនឹង​ចាប់ផ្ដើម​សាង សង់​នៅ​ខេត្ដក្រចេះ​​ក្នុង​​តំបន់​ព្រៃ​។ នៅ​ថ្ងៃ​កើត​ហេតុ​​ពេល​ចេញពី​ធ្វើការ​នៅ​ម៉ោង​១១​ថ្ងៃត្រង់ ​មិនឃើញ​ជន​រងគ្រោះ​ទៅ​ហូប​​បាយ​ គាត់​ក៏​​​ដើរ​រក​ស្រាប់តែ​ឃើញ​ដើរ​ចេញពី​ក្នុង​ព្រៃ​​ ​ដៃ​ម្ខាង​កាន់​ដប​សាំង ដៃ​ម្ខាង​ទៀត​កាន់​ដែកកេះ ។ ភ្លាម​នោះ​ជន​រង​គ្រោះ​ក៏​ស្រែក​ផ្ដាំ​ថា «បង​អើយ​ជួយ​មើលថែ​ប្រពន្ធ​កូន​ខ្ញុំ​ផង ខ្ញុំ​លា​ហើយ​»​គ្រាន់តែ​ថា​​មិន​ទាន់​រួច​ពីមាត់​ផង ក៏​​កេះ​ដែកកេះ​ដុត​​​ខ្លួន​ឆេះ​សន្ធោសន្ធៅ​តែ​ម្ដង ធ្វើ​ឱ្យ​ផ្អើល​ដល់​កម្មករ​សំណង់​ខ្លះ​រត់​ទៅ​កាច់​មែកឈើ​យក​មក​វាយ​ពន្លត់​ភ្លើង ខ្លះ​​​ចាប់​ជន​រងគ្រោះ​ចាប់​ននៀល​ដី ទម្រាំ​តែ​ភ្លើង​រលត់ ឆេះ​ខ្លោច​ខ្មៅ​អស់​ទៅ​ហើយ​។ បន្ទាប់​មក​បញ្ជូន​​ក៏​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ដក្រចេះ តែ​​មន្ទីរពេទ្យ​​ពុំ​មាន​​​​​សម្ភារ​គ្រប់​គ្រាន់​ក៏​​បញ្ជូន​បន្ដ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

គួររំលឹក​​​ផងដែរ​ថា ​​នេះជា​ករណី​​ទី​ពីរ​ហើយ ​ដោយ​​​​កាល​ពីប៉ុន្មាន​ខែ​មុន​នេះ ​ក៏មាន​បុរស​​ម្នាក់​ខឹង​ប្រពន្ធ​លែង​លះ​សុំត្រូវរ៉ូវគ្នាវិញ ​ប្រពន្ធ​មិន​ព្រម​​​ បាន​ចាក់សាំង​​​​ដុតខ្លួន​​ឯង​នៅ​កណ្តាល​​ថ្នល់ក្នុង​​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ​​ហើយដឹក​​​​យក​ទៅ​សង្គ្រោះ​​​​នៅមន្ទីរពេទ្យ​​​​​ព្រះកុសុមៈ​បាន​​​២​ថ្ងៃ​​​​ក៏​ស្លាប់បាត់បង់ជីវិត​​ទៅ​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]