បើតាមប្រពៃណីខ្មែរយើង ភាគច្រើនស្លឹកគ្រៃ គឺជារុក្ខជាតិមួយដែលត្រូវបានគេប្រើប្រាស់ សម្រាប់ជួយដល់សុខភាព នៅក្នុងការព្យាបាលជំងឺផ្សេងៗជាច្រើនផងដែរ។ ដោយឡែកក៏មានការស្រាវជ្រាវថ្មីៗ បានលើកឡើងថា តែដើមស្លឹកគ្រៃមានអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព។

ស្លឹកគ្រៃគឺជារុក្ខជាតិមួយដែលត្រូវបានគេប្រើប្រាស់សម្រាប់ជួយដល់សុខភាពនៅក្នុងការព្យាបាលជំងឺផ្សេងៗ

ខាងក្រោមនេះ គឺផលប្រយោជន៍របស់ដើមស្លឹកគ្រៃ និងជារបៀបធ្វើតែដើមស្លឹកគ្រៃ៖

#អត្ថប្រយោជន៍របស់ដើមស្លឹកគ្រៃ 

១/ ធ្វើឲ្យការគេងកាន់តែប្រសើរជាងមុន

អ្នកអាចផឹកតែ ដែលធ្វើពីដើមស្លឹកគ្រៃ ១ពែងដើម្បីជួយបង្កើនការគេងរបស់អ្នកឲ្យបានប្រសើរ។ 

២/ សម្អាតរាងកាយរបស់អ្នក

គ្រាន់តែផឹកតែដើមស្លឹកគ្រៃ ១ពែងក៏អាចជួយលុបជាតិពុលដែលអ្នកមិនត្រូវការបានចេញពីរាងកាយរបស់អ្នក។ ម្យ៉ាងទៀតវាក៏ជួយសម្អាតថ្លើម តម្រងនោមប្លោកនោម និងលំពែងបានផងដែរ។

៣/ ជួយដល់ការរំលាយអាហារ

ស្លឹកគ្រៃ ជួយជម្រុញដល់ការរំលាយអាហាររបស់អ្នក ឱ្យមានសុខភាពល្អ។ លើសពីនេះទៅទៀត វាផ្ទុកនូវសមាសធាតុថ្នាំ ប្រឆាំងនឹងប្រតិកម្មដែលសម្លាប់ពពួកប៉ារ៉ាសិត  និងបាក់តេរីដែលមិនល្អ នៅក្នុងបំពង់រំលាយអាហារ និងថែមទាំងបង្កើតឡើងវិញនូវបាក់តេរីដែលល្អនៅក្នុងពោះវៀនធំ។

នៅក្នុងនេះដែរ វាក៏ជួយព្យាបាលបញ្ហាសុខភាព ផ្លូវរំលាយអាហារដូចជាការទល់លាមក ការរំលាយអាហារ ការរាគរូស ក្រហាយទ្រូង ហើមពោះ ការក្អួត និងរមួលក្រពើ។

ដើម្បីឱ្យបំពង់រំលាយអាហារមានសុខភាពល្អ អ្នកអាចផឹកតែស្លឹកគ្រៃជាប្រចាំ (ទោះជាយ៉ាងណាក៏ដោយតែស្លឹកគ្រៃ មិនត្រូវបានណែនាំសម្រាប់កុមារតូចនោះទេ)។

៤/ ជួយកាត់បន្ថយការឈឺចាប់នៃជំងឺរលាកសន្លាក់

ស្លឹកគ្រៃ មានផ្ទុកនូវសារធាតុប្រឆាំង នឹងការរលាកដែលធ្វើឱ្យវាជាថ្នាំបំបាត់ការឈឺចាប់បានល្អ។ ដូច្នេះអ្នកអាចផឹកតែដើមស្លឹកគ្រៃ ១លីត្រជារៀងរាល់ថ្ងៃសម្រាប់ជំងឺរលាកសន្លាក់ និងប្រភេទជំងឺសន្លាក ឬសាច់ដុំប្រភេទផ្សេងៗទៀត។

៥/ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

ស្លឹកគ្រៃជួយប្រឆាំង ទៅនឹងកូលេស្តេរ៉ុល តាមរយៈការកាត់បន្ថយការស្រូបយកកូលេស្តេរ៉ុលចេញពីពោះវៀន។

៦/ ជួយដល់ស្បែកដែលមានសុខភាពល្អ

ដោយគ្រាន់ផឹកតែស្លឹកគ្រៃ១ពែងជាប្រចាំ អាចជួយណោះស្រាយបញ្ហាស្បែកឲ្យមានសុខភាពល្អ និងជួយសម្អាតជាតិពុលចេញ ពីរាងកាផងដែរពីព្រោះស្លឹកគ្រៃជាប្រភពនៃវីតាមីន C ។

៧/ ការឈឺក្បាលប្រកាំង ឬហៅថាឈឺមួយចំហៀងក្បាល

ការសិក្សាបានបង្ហាញថា ស្លឹកគ្រៃអាចគេយកទៅប្រើ ដូចជា ថ្នាំអាស្ពៀរីន(aspirin) ដើម្បីបន្ថយការឈឺក្បាល និងការឈឺក្បាលប្រកាំង (ឈឺមួយចំហៀងក្បាល) ។ ហេតុនេះអ្នកអាចផឹកតែស្លឹកគ្រៃ ១ឬ២ពែង ជារៀងរាល់ថ្ងៃប្រសិនបើអ្នកមានបញ្ហាឈឺក្បាលដើម្បីឲ្យវាធូរស្បើយ។

គ្រឿងផ្សំដូចបង្ហាញក្នុងរូបភាព

#របៀបធ្វើតែដើមស្លឹកគ្រៃ

គ្រឿងផ្សំរួមមាន៖

• ដើម ឬគល់ស្លឹកគ្រៃចំនួន ២គល់

• តែចំនួន ១កញ្ចប់តូច

• ទឹកក្រូចឆ្មារមួយចំណិត(ក្រូចឆ្មារ១ផ្លែពុះពាក់កណ្តាលច្របាច់យកទឹក)

• សំបកឈើអែមចំនួន ១កូនស្លាបព្រា

• ទឹកឃ្មុំ ឬស្ករ (ដាក់តាមចំណូលចិត្ត)

• ទឹកដាំពុះ

របៀបធ្វើ៖

• កាត់ឬសដើមស្លឹកគ្រៃ និងលាងសម្អាតឲ្យបានស្អាត។

• យកស្លឹកស្ងួតណាមួយចេញ

• ដំដើមស្លឹកគ្រៃឲ្យទន់

• បន្ទាប់មកចងដើមស្លឹកគ្រៃឲ្យវាចូលគ្នាជាដុំ

• រួចយកស្លឹកគ្រៃ ដែលចងជាដុំនោះ ដាក់ក្នុងពែងជាមួយនឹងសំបកឈើអែមបន្តិច ដែលមានក្លិនឈ្ងុយ និងស្ករដែលមានរសជាតិផ្អែមចូលគ្នា

• ចាក់ទឹកដាំពុះចូល

• ហើយទំលាក់កញ្ចប់តែចូលពែង រួចយកវាចេញភ្លាមៗ នៅពេលទឹកនោះមឡើងពណ៌ត្នោត

• ចុងក្រោយបន្ថែមទឹកក្រូចឆ្មារចូល និងភ្លក់រសជាតិតាមដែលអ្នកចូលចិត្តជាការស្រេច ។

ចងដើមស្លឹកគ្រៃឲ្យវាចូលគ្នាជាដុំដូចបានបង្ហាញក្នុងរូបភាព
សំបកឈើអែមអាចរកទិញបាននៅតាមឱសថបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]