ភ្នំពេញ៖ ចាប់ពីឆ្នាំ2018 នេះតទៅ និស្សិតខ្មែរ និងនិស្សិតក្នុងតំបន់ អាចទទួលបានឱកាសសិក្សាយកបរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) មកពីអាមេរិក លើជំនាញផ្នែកច្បាប់ (Master of Law – LLM) និងការសិក្សាច្បាប់ ឯកទេសគោលនយោបាយនិងច្បាប់សេដ្ឋកិច្ចអន្តរជាតិ (Master of Legal Study in International Economic Law and Policy) នៅកម្ពុជាបានហើយ ។

កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នេះ ត្រូវបានសហការដោយសាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអារីហ្សូណា (The University of Arizona-UA) នៅសហរដ្ឋអាមេរិក។

សាកលវិទ្យាល័យអារីហ្សូណា
សាកលវិទ្យាល័យអារីហ្សូណា

សាកលវិទ្យាល័យ UA គឺជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យល្បីៗ និងលំដាប់កំពូលទាំង ១០០ នៅលើពិភពលោក។ និស្សិតដែលបញ្ចប់ការសិក្សានូវកម្មវិធីខាងលើ នឹងទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ UA ដោយផ្ទាល់។

លោកស្រី Hillary Vance នាយិកាសាខានៃសាកលវិទ្យាល័យអារីហ្សូណាប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការបើកបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺជាការបើកច្រកកាន់តែទូលាយថែមទៀត សម្រាប់និស្សិតខ្មែរ ឱ្យទទួលបានការអប់រំស្តង់ដារអាមេរិក និងមានឱកាសទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យអារីហ្សូណា។»

សាកលវិទ្យាល័យ AUPP ចាប់ផ្តើមទទួលពាក្យចូលរៀនសម្រាប់កម្មវិធីសិក្សាពិសេសមួយនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ៨៩៨ ១២៤/ ០១២ ២៦៦ ៦៣១ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh

សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)
សាកលវិទ្យាល័យអាមេរិកភ្នំពេញ (AUPP)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]