អ្នកធ្លាប់បានដឹងរួចមកហើយថា ខ្ញីមានសារសំខាន់ខ្លាំងណាស់ សម្រាប់ការទទួលទានជំនួយសុខភាព និងជាគ្រឿងថែរក្សាសម្រស់ ដោយវិធីច្រើនបែបច្រើនសណ្ឋានខុសប្លែកគ្នា។

ជាការពិតណាស់ ក្រៅពីយកខ្ញីកែសុខភាព និងសម្រស់ដោយការយកធ្វើជាគ្រឿងទទួលទានហើយ គេក៏អាចយកខ្ញីមកផលិត ជាប្រេងរក្សាសុខភាពបានផងដែរ។  ចំណែកអត្ថប្រយោជន៍វិញ ក៏មានច្រើនស្ទើរតែរាប់មិនអស់ សម្រាប់សុខភាពរាងកាយដូចជា៖ ប្រើជាប្រេងលាបបំបាត់ការឈឺចុកចាប់រាងកាយ និងសាច់ដុំផ្សេងៗ។ ហើយប្រសិនជាអ្នកយកប្រេងខ្ញី មកលាយនៅក្នុងម្ហូបអាហារផងនោះ អាចជួយដល់ប្រព័ន្ធរំលាយអាហារ ព្យាបាលនិងការពារជំងឺរាគរូស  បំបាត់អាការឈឺចុកចាប់ពោះ ក្រពះដែលពិបាកធ្វើការរំលាយអាហារ បំបាត់អាការក្អួតចង្អោរ និងអាការវិលមុខ ធីងធោងជាដើម។

ចំណែកវិធីប្រើប្រាស់ប្រេងខ្ញី គឺមានច្រើនយ៉ាងផ្សេងៗខុសពីគ្នាដូចខាងក្រោម៖

ក្រៅពីយកខ្ញីកែសុខភាព និងសម្រស់ដោយការយកធ្វើជាគ្រឿងទទួលទានហើយ គេក៏អាចយកខ្ញីមកផលិតជាប្រេងរក្សាសុខភាពបានផងដែរ

# ការប្រើប្រាស់ប្រេងខ្ញីសម្រាប់សុខភាពផ្នែកខាងក្រៅ (ជាប្រេងរឹតលើស្បែក)

- យកប្រេងខ្ញី ២ ទៅ៣ដំណក់យកមកហិត នឹងជួយធ្វើឱ្យរាងកាយរបស់អ្នកមានកម្លាំងកំហែង បន្ធូរបន្ថយការនឿយហត់ពីភាពកម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត(អារម្មណ៍)

- បន្តក់ប្រេងខ្ញី លាបលើបរិវេណពោះ ដើម្បីសម្រាលការឈឺចាប់ និងតឹងពោះដោយសារចំណីអាហារ និងជាតិហ្គាសក្នុងក្រពះ។ លើសពីនេះទៅទៀត ថែមទាំងអាចព្យាបាលអាការរាគរូសបានផងដែរ។

- អ្នកអាចដាក់ប្រេងខ្ញីចូលទៅក្នុងអាងត្រាំទឹក ឬក៏អាចដាក់ប្រេងខ្ញី លើដុំក្រណាត់ ឬបង់បិទរបួស បិទនៅលើរាងកាយកន្លែង ដែលអ្នកកំពុងតែមានការឈឺចុកចាប់បានផងដែរ

- អ្នកអាចហិត ឬស្រូបក្លិនពីប្រេងខ្ញី ដើម្បីសម្រួលអាការតឹងច្រមុះ ផ្តាសាយ ហៀរសម្បោរ និងឈឺបំពង់-ក

- អ្នកគ្រាន់តែលាយប្រេងខ្ញី ២ ទៅ ៣ ដំណក់ ទៅក្នុងប្រេងសម្រាប់ម៉ាស្សាដងខ្លួន ២ស្លាបព្រាបាយ (ប្រភេទអ្វីក៏បាន) ។ បន្ទាប់មក យកប្រេងនោះមកធ្វើការម៉ាស្សាលើរាងកាយដែលកំពុងតែមានការឈឺចុកចាប់ដូចជា ឈឺត្រង់សាច់ដុំ ឈឺសន្លាក់ ឈឺឆ្អឹង ឈឺខ្នង ថែមទាំងអាចអាចបង្កើនសមត្ថភាពផ្លូវភេទ និងធ្វើឱ្យប្រព័ន្ធចលនាលំហូរឈាមរត់ស្រួលសព្វរាងកាយផងដែរ។

បន្តក់ប្រេងខ្ញី លាបលើបរិវេណពោះ ដើម្បីសម្រាលការឈឺចាប់ និងតឹងពោះដោយសារចំណីអាហារ និងជាតិហ្គាសក្នុងក្រពះ។ លើសពីនេះថែមទាំងអាចព្យាបាលអាការរាគរូសបានផងដែរ

# ការប្រើប្រាស់ប្រេងខ្ញីសម្រាប់ទទួលទានជំនួយសុខភាពផ្នែកខាងក្នុង

ការទទួលទានប្រេងខ្ញីជាប្រចាំ ក៏អាចជួយដល់សុខភាពរាងកាយផ្នែកខាងក្នុងផងដែរដូចជា៖ ប្រឆាំងនិងព្យាបាលរលាកក្នុងរាងកាយ ជាថ្នាំប្រឆាំងនឹងមេរោគបាក់តេរី ថ្នាំបំបាត់ការឈឺចុកចាប់ ជំនួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងអាចការពារព្យាបាលជំងឺផ្សេងៗបានជាច្រើនមុខផងដែរដូចជា៖

- សម្រាប់ជំងឺរ៉ាំរ៉ៃផ្សេងៗ៖ ការទទួលទានខ្ញី ឬប្រេងខ្ញីមួយថ្ងៃ ២ ទៅ៤ក្រាមក្នុងមួយថ្ងៃ អាចជួយប្រឆាំង និងព្យាបាលជំងឺរ៉ាំរ៉ៃជាច្រើនមុខ។

- ការពុលចំណីអាហារ៖ ដោយសារតែខ្ញីមានសារធាតុប្រឆាំងនឹងមេរោគផងដែរនោះ ការទទួលទានប្រេងខ្ញីថែមទាំងអាចបំបាត់អាការក្អួតចង្អោរ និងពុលចំណីអាហារផ្សេងៗ។ ជាពិសេសនោះថែមទាំងអាចព្យាបាល និងសម្លាប់មេរោគបាក់តេរីរោគមួលដែលមាននៅក្នុងក្រពះពោះវៀនផងដែរ។

- ជំងឺបេះដូង៖ ការប្រើប្រាស់ខ្ញី និងប្រេងខ្ញី ជាទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺសសៃអាក់ទែបេះដូង ជំងឺទាក់ទងនឹងកំណកឈាម ថែមទាំងអាចកាត់បន្ថយកម្រិតជាតិខ្លាញ់មិនល្អក្នុងរាងកាយដែលអាចប្រឈមនឹងហានិភ័យនៃជំងឺខ្លាញ់រុំបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលផងដែរ។ ដូច្នេះទទួលទានខ្ញី និងប្រេងខ្ញីជាប្រចាំអាចជំនួយសុខភាពបេះដូង និងកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបានដល់ទៅ ១៣ភាគរយឯណោះ។

- ជំងឺលើសឈាម៖ ការប្រើប្រាស់ប្រេងខ្ញីថែមទាំងអាចធ្វើឱ្យសម្ពាធឈាមដំណើរការល្អ និងកាត់បន្ថយហានិភ័យនៃជំងឺឡើងឈាមដល់ទៅ ៨ភាគរយ។

- ជំងឺគ្រុនចាញ់ និងខាន់លឿង៖ ប្រេងខ្ញីអាចបណ្តេញសារធាតុ Anopheles culicifacies mosquitoes ដែលជាមូលហេតុចម្បងធ្វើឱ្យកើតជំងឺគ្រុនចាញ់ និងខាន់លឿង។

- ជំងឺផ្លូវដង្ហើម៖ ប្រេងខ្ញីអាចព្យាបាលជំងឺទាក់ទងនឹងផ្លូវដង្ហើមផ្សេងៗដូចជា៖ អាការក្អកស្ងួត ឬក្អកស្លេស ជំងឺផ្តាសាយ រលាកទងសួត និងជំងឺហឺត។ ជាពិសេសប្រេងខ្ញីថែមទាំងអាចបំបាត់ស្លេសចេញពីសួត និងបំពង់-កបានផងដែរ ដោយគ្រាន់តែលាយវាជាមួយទឹកតែទទួលទានជាប្រចាំប៉ុណ្ណោះ។

- បំបាត់ការឈឺចុកចាប់៖ ការទទួលទានខ្ញី និងប្រេងខ្ញីអាចការពារ និងព្យាបាលអាការឈឺចុកចាប់ផ្សេងៗនៅក្នុងរាងកាយ។

- បញ្ហាក្រពះ-ពោះវៀន៖ ប្រេងខ្ញីអាចជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ថែមទាំងជាឱសថបុរាណដែលមានលទ្ធភាពព្យាបាល អាការក្រពះពិបាករំលាយអាហារ អាការកន្ត្រាក់សាច់ដុំ អាការហើមពោះ និងអាការឈឺក្រពះពោះវៀនផ្សេងៗផងដែរ។ អ្វីដែលសំខាន់នោះ ការទទួលទានប្រេងខ្ញីអាចជួយបង្កើនចំណង់អាហារសម្រាប់អ្នកដែលចង់ឡើងទម្ងន់ទៀតផង។

ការទទលទានប្រេងខ្ញីក៏អាចជួយដល់សុខភាពរាងកាយផ្នែកខាងក្នុងផងដែរ

# វិធីធ្វើប្រេងខ្ញី

គ្រឿងផ្សំ

- ខ្ញីស្រស់មួយពែង

- ប្រេងអូលីវ ១ពែងកន្លះ

- ប្រដាប់ឈូស

គ្រឿងផ្សំវិធីធ្វើប្រេងខ្ញី

ការអនុវត្ត

- ជាដំបូងយកខ្ញីស្រស់ៗទាំងសម្បកមួយពែងទៅហាលថ្ងៃឱ្យស្ងួត ២ ទៅ៣ម៉ោង

ជាដំបូងយកខ្ញីស្រស់ៗទាំងសម្បកមួយពែងទៅហាលថ្ងៃឱ្យស្ងួត ២ ទៅ៣ម៉ោង

- បន្ទាប់មកយកប្រេងអូលីវទៅដាំនៅក្នុងឆ្នាំង

- យកខ្ញីដែលហាលរួច ឈូសជាសសៃល្អិតៗ រួចដាក់ចូលទៅក្នុងប្រេងអូលីវដែលកំពុងតែពុះ ហើយកូរចូលគ្នាឱ្យសព្វ

យកខ្ញីដែលហាលរួច ឈូសជាសសៃល្អិតៗ

- ធ្វើការរំងាស់ដោយប្រើភ្លើងតិចៗ រយៈពេល ២ម៉ោងឱ្យចេញជាតិ។

យកខ្ញីដែលហាលរួច ឈូសជាសសៃល្អិតៗ រួចដាក់ចូលទៅក្នុងប្រេងអូលីវដែលកំពុងតែពុះកូរចូលគ្នាឱ្យសព្វ

- ក្រោយរយៈពេល២ម៉ោង ប្រេងឡើងពណ៌ក្រហមហើយ បិទភ្លើងទុកឱ្យត្រជាក់ចាំត្រងយកតែទឹក ដាក់នៅក្នុងដបបិទមាត់ជិត

- អ្នកអាចរក្សាប្រេងខ្ញីនេះក្នុងដប ដាក់នៅកន្លែងដែលស្ងួត និងផុតពីកម្តៅថ្ងៃ ទុកប្រើប្រាស់បានដល់ទៅរយៈពេល៦ខែ។

ក្រោយរយៈពេល២ម៉ោង ប្រេងឡើងពណ៌ក្រហមហើយ បិទភ្លើងទុកឱ្យត្រជាក់ចាំត្រងយកតែទឹក ដាក់នៅក្នុងដបមិទមាត់ជិត

ចំណាំ៖

- សម្រាប់ស្ត្រីមានផ្ទៃពោះ និងកូនក្មេងមិនគួរប្រើប្រាស់ប្រេងខ្ញីនេះទេ ប្រសិនជាមានការចាំបាច់អាចពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញជាមុនសិន។

- មានមនុស្សមួយចំនួនអាចមានប្រតិកម្មស្បែកជាមួយនឹងប្រេងខ្ញី ដូច្នេះដើម្បីប្រាកដចិត្តនៅក្នុងចិត្ត និងដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ អ្នកគួរតែធ្វើតេស្តសាកល្បងលាបនៅលើខ្នងដៃជាមុនសិន។

- ការប្រើប្រាស់ប្រេងខ្ញីនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ស្បែកដូចជាកន្ទូល រមាស់ និងមានអាការក្អួតចង្អោរខ្លះៗផងដែរ។ ប្រសិនជាមានករណីធ្ងន់ធ្ងរអ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]