ភ្នំពេញ៖ កូនស្រីសំណព្វចិត្តរបស់លោកតា វ៉ិចទ័រ កញ្ញា នីឡា កំពុងត្រូវប៉ាន់ខ្លាំង ក្នុងទីផ្សារសិល្បៈ មិនថាតែការសម្ដែងរឿងកំប្លែង ឬថតឲ្យសម្អាងការនានានោះទេ។

ជាក់ស្ដែង ចំពោះរូបសម្រស់ និងការតុបតែងខ្លួន របស់តារាស្រីវ័យក្មេងរូបនេះ ក៏បានផ្លាស់ប្ដូរកាន់តែស្អាតខ្លាំង បន្ទាប់ពីកញ្ញា ចម្រើនវ័យកាន់តែធំ ។

បើទោះជាខ្លួន ជាយុវវ័យដែលនិយមលេងស្ទីល សម័យថ្មីពិតមែន ក៏តារាកំប្លែងស្រី រូបនេះ មិនភ្លេចប្រពៃណីដែរ។ ជាពិសេស ពេលនាងគ្រងឈុតអប្សរាខ្មែរ ពិតជា ស្រស់ស្អាត សាកសមជាកុលធីតាខ្មែរពិតៗតែម្ដង ។

ជាងនេះទៅទៀត ស្នាមញញឹម អមនឹងរូបស្រស់ដែល នីឡា មានពីធម្មជាតិ ស្របពេលគ្រងឈុតបុរាណបែបនេះ បានធ្វើឲ្យសម្រស់របស់កញ្ញា កាន់តែមានភាពលេចធ្លោទ្វេដង ទោះបីជាគយគន់ ប៉ុន្មានដងក៏មិនជិនណាយដែរ ៕

ចង់ដឹង នីឡា ស្អាតខ្លាំងប៉ុណ្ណា ពេលគ្រងឈុតអប្សរា ? តោះទស្សនា រូបខាងក្រោម៖ 

តារាកំប្លែងស្រី កញ្ញា នីឡា ក្នុងស្ទីលតែងខ្លួន បែបយុវវ័យសម័យថ្មី
តារាកំប្លែងស្រី កញ្ញា នីឡា ក្នុងស្ទីលតែងខ្លួន បែបយុវវ័យសម័យថ្មី
តារាកំប្លែងស្រី កញ្ញា នីឡា ក្នុងស្ទីលតែងខ្លួន បែបយុវវ័យសម័យថ្មី
តារាកំប្លែងស្រី កញ្ញា នីឡា ក្នុងស្ទីលតែងខ្លួន បែបយុវវ័យសម័យថ្មី
តារាកំប្លែងស្រី កញ្ញា នីឡា ក្នុងឈុតអប្សរាខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា