បន្ទាយមានជ័យ៖ ឪពុក តិរិច្ឆានម្នាក់ ត្រូវកម្លាំង នគរបាល ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ចាប់ខ្លួនរួច បញ្ជូនទៅតុលាការ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោយពីមាន ពាក្យបណ្តឹង របស់ស្រ្តី ជាប្រពន្ធប្តឹង ដោយចោទប្រកាន់ថា ប្តីរបស់គាត់ បានចាប់រំលោភ កូនស្រី បង្កើតរបស់ខ្លួន អាយុ១៤ឆ្នាំ បានសម្រេចនៅក្នុងខ្ទម ចាំចំការ មួយកន្លែង ស្ថិតក្នុង ភូមិឡៅអយ ឃុំឡៅអយ ស្រុកថាទូម ខេត្តសូរិន្ទ ប្រទេសថៃ ខណៈកូនស្រី បានធ្វើដំណើរ ទៅធ្វើជាកម្មករ ច្រូតស្រូវជាមួយឪពុករូបនេះ ។

អធិការនគរបាល ស្រុកព្រះនេត្រព្រះ លោក កែវ ប៊ុនយឿន បានឲ្យដឹងថា ជនសង្ស័យដែល ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន មាន ឈ្មោះ លន សួយ អាយុ៥១ ឆ្នាំ  ទីលំនៅបច្ចុប្បន្ន នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ រីឯកូនស្រី រងគ្រោះ មានឈ្មោះ ល.គ.ស អាយុ១៤ ឆ្នាំ មានសតិមិនប្រកតី ។

លោក កែវ ប៊ុនយឿន បានបន្តថា ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងបន្ទាប់ពីមាន ស្រី្តម្នាក់ ឈ្មោះ ឡេន ផល្លា អាយុ៤៦ឆ្នាំ បានរៀបរាប់ក្នុងពាក្យ បណ្តឹងថា ប្តីរបស់គាត់ ឈ្មោះ លន សួយ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា កន្លងទៅ បានលួងលោម កូនបង្កើត រំលោភក្នុងខ្ទមចាំ ចំការប្រទេសថៃ ហើយពេលនោះ គាត់បានទៅឃើញប្តី របស់គាត់កំពុងចាប់កូនស្រី រំលោភបានសម្រេច គាត់ក៏និយាយលេងចេញ មានតែសម្រក់ទឹកភ្នែក តែប៉ុណ្ណោះ ហើយគាត់ក៏រកវិធី នាំកូនមកស្រុកខ្មែរវិញ លុះមក ដល់ស្រុកកំណើតវិញ អ្នកស្រីក៏បានទៅដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាប់ប្តី របស់ខ្លួនដាក់ពន្ធនាគារ តែម្តង។

បច្ចុប្បន្ន ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយនាំទៅ ព្យាបាលនៅមន្ទីរ ព្រោះនាង មានឈាម ធ្លាក់យ៉ាងធ្ងន់ធ្ងរ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]