ជាការពិតណាស់ មិនមែនមានតែទារកប៉ុណ្ណោះទេ ដែលទទួលបានអត្ថប្រយោជន៍ពីការបំបៅដោះ ប៉ុន្តែម្តាយក៏ទទួលបានផលប្រយោជន៍ផងដែរ។ ការស្រាវជ្រាវថ្មីមួយ បានរកឃើញថា ការបំបៅដោះអាចបន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល របស់ម្តាយបានថែមទៀតផង។

លើសពីនេះទៅទៀត អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលរបស់ម្តាយ កាន់តែថយចុះជារៀងរាល់ថ្ងៃ តាមរយៈការបំបៅដោះកូនរយៈពេល ៦ខែ។

ហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលរបស់ម្តាយកាន់តែថយចុះជារៀងរាល់ថ្ងៃតាមរយៈការបំបៅដោះរយៈពេល ៦ខែ។

ជំងឺបេះដូង គឺជាបុព្វហេតុចម្បង នៃការស្លាប់ចំពោះបុរស និងស្ត្រីនៅសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលត្រួតពិនិត្យ និងគ្រប់គ្រងជំងឺ (CDC) បានរាយការណ៍ថា មនុស្សប្រមាណ ៦១០,០០០នាក់ បានស្លាប់ដោយសារជំងឺបេះដូងជារៀងរាល់ឆ្នាំ(នេះបើយោងតាម ទិន្នន័យនៅសហរដ្ឋអាមេរិក)។

ការស្រាវជ្រាវពីមុន បានបង្ហាញថា ស្ត្រីដែលបំបៅដោះកូន អាចមានការថយចុះនៃសម្ពាធឈាម កូលេស្តេរ៉ុល និងការស្រកទម្ងន់ ក្នុងរយៈពេលខ្លីនៃការបពបៅនោះព្រោះវាអាចផ្តល់ផលប្រយោជន៍ ដល់សុខភាពសរសៃឈាមបេះដូងរបស់អ្នក។

ទោះបីជាយ៉ាងណាក្តី លោកវេជ្ជបណ្ឌិត Peters និងក្រុមការងាររបស់លោក បានកត់សម្គាល់ឃើញថា បញ្ហានៃការបំបៅដោះកូន ទៅលើសុខភាពសរសៃឈាមបេះដូងរបស់ម្ដាយ នៅតែមិនទាន់មានភាពច្បាស់លាស់នៅទេ។

ដូចនេះចូរស្វែងយល់ជាមួយនឹងចំណុចខាងក្រោមនេះ!

រូបភាពតំណាង

#សុខភាពសុដន់ និងសុខភាពសរសៃឈាមបេះដូង

ដើម្បីយល់ច្បាស់ ពីទំនាក់ទំនងរវាងការបំបៅ និងសរសៃឈាមបេះដូង អ្នកស្រាវជ្រាវបានគិតថា ការថយចុះហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ក្នុងចំណោមម្តាយ ដែលកំពុងបំបៅដោះកូនដោយទឹកដោះម្តាយផ្ទាល់ អាចនឹងថយចុះបើធៀបជាមួយនឹងម្តាយដែលមិនបានបំបៅកូនដោយទឹកដោះម្តាយផ្ទាល់។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ជាទូទៅស្ត្រីដែលបានបំបៅកូន ដោយទឹកដោះ មានការថយចុះហានិភ័យ ពីជំងឺបេះដូងបានដល់ទៅ ៩ភាគរយ និងការថយចុះហានិភ័យ ពីជំងឺដាច់សរសៃឈាមខួរក្បាល បានដល់ទៅ៨ភាគរយ បើប្រៀបធៀបទៅនឹងស្ត្រីដែលមិនធ្លាប់បានបំបៅដោះកូន។

ការស្រាវជ្រាវទៅលើលទ្ធផល នៃការបំបៅកូនដោយទឹកដោះម្តាយមួយផ្សេងទៀត បានបង្ហាញថា ស្ត្រីដែលបានបំបៅកូន ដោយទឹកដោះផ្ទាល់រយៈពេល២ឆ្នាំ ឬយូរជាងនេះ គឺមាន ១៨ភាគរយ ហាក់ដូចជាមិនសូវវិវឌ្ឍន៍ ទៅជាជំងឺបេះដូងនោះទេ និងមាន១៧ភាគរយ ហាក់ដូចជាមិនមានជំងឺ ដាច់សរសៃឈាមខួរក្បាលឡើយ បើធៀបទៅនឹងម្តាយដែលមិនបានបំបៅដោះកូន៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]