ភ្នំពេញ៖ ឌុច លីដា ក្រៅពីអាជីពជាតារាសម្តែង នាងក៏ជាតារាម៉ូដែលមួយរូប ដែលកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រ ខណៈបច្ចុប្បន្ន គេសង្កេតឃើញថា តារាស្រីរូបនេះក៏កំពុងតែមមាញឹកខ្លាំង ទាំងក្នុងការងារសិល្បៈ និងមុខជំនួញរកស៊ីផ្ទាល់ខ្លួន។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មិត្តភក្កិរបស់កញ្ញា ឌុច លីដា គឺកញ្ញា ទឹម វត្តី ដែលត្រូវជាប្អូនស្រីបង្កើតរបស់កញ្ញា ទឹម រដ្ឋា បានបង្ហោះចែកចាយរូបភាពជាច្រើនសន្លឹក ចូលទៅក្នុងគណនីហ្វេសប៊ុករបស់នាង នៃសកម្មភាពធ្វើទឹកមុខប្លែកៗ គួរឲ្យអស់សំណើច។

បើក្រឡេកទៅមើល កញ្ញា ឌុច លីដា ធ្លាប់តែឃើញនាងជាតួកាច ឆ្នាស់ និងជានារីរឹងមាំម្នាក់ តែពេលនេះនាងបែរជា មកធ្វើទឹកមុខ Cute Cute ប្លែកៗ បញ្ចេញចរិតលេងសើចពិតៗ គួរឲ្យក្នក់ក្នាញ់តែម្តង មើលទៅហាក់មិនខ្វល់ពីអ្វីទាំងអស់។

ទោះបីជាយ៉ាងណាក្តី មហាជនជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ពេលឃើញនូវទឹកមុខប្លែក ដ៏ក្រមិចក្រមើមរបស់ ឌុច លីដា ហាក់ដូចជាខុសប្លែកជាងសព្វមួយដង ៕

ទស្សនាវីដេអូខាងក្រោម៖

ឌុច លីដា
ឌុច លីដា
ឌុច លីដា និងមិត្តភក្កិ
ឌុច លីដា និងមិត្តភក្កិ
ឌុច លីដា និងមិត្តភក្កិ
ឌុច លីដា និងមិត្តភក្កិ
ឌុច លីដា និងមិត្តភក្កិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌុច លីដា