កូរ៉េខាងត្បូង៖ ជាការពិតណាស់ នរណាៗក៏ស្រលាញ់សក់ខ្លួនឯង និងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាជ្រុះ ដែលមិនអាចហាមឃាត់បាន ហើយថែមទាំងពិបាកក្នុងការព្យាបាលទៀតផង។

យោងតាមសមាគមបាត់បង់សក់របស់អាមេរិក AHLA បានប្រកាសថា ៩៩ភាគរយនៃផលិតផលព្យាបាលសក់ជ្រុះ គឺគ្មានប្រសិទ្ធភាពឡើយ។ ប៉ុន្តែកាលពីថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅកូរ៉េខាងត្បូង បានអះអាងថា ពួកគេបានបង្កើតសារធាតុគីមីជីវៈមួយប្រភេទ ដែលអាចជួយជម្រុញ ដល់ការលូតលាស់សក់ ហើយថែមទាំងអាចព្យាបាលការទំពែកក្បាលផងដែរ។

លោក Choi Kang-yeol មកពីសាកលវិទ្យាល័យ Yonsei នៅទីក្រុងសេអ៊ូល និងក្រុមការងាររបស់លោក បានរកឃើញថា ប្រូតេអីុន CXXC5 អាចដោះស្រាយបញ្ហាជ្រុះសក់បាន ដោយជម្រុញឲ្យស្បែកក្បាលរបស់មនុស្ស ធ្វើការបង្កើតឬសសក់ថ្មី។

លោក Choi បានថ្លែងប្រាប់សារព័ត៌មានថា «យើងបានរកឃើញប្រូតេអីុន ដែលមានសមត្ថភាពគ្រប់គ្រងការលូតលាស់សក់ និងជួយជំរុញដល់ការដុះសក់ឡើងវិញផងដែរ»

ដូច្នេះហើយ បើសិនជាថ្នាំមួយប្រភេទនេះ មានប្រសិទ្ធភាពដូចដែលគេបានអះអាងមែន មនុស្សយើងនឹងអស់កង្វល់ពីបញ្ហាសក់ជ្រុះហើយ៕ 

បញ្ហាជ្រុះសក់
បញ្ហាជ្រុះសក់
សាកលវិទ្យាល័យ Yonsei

ប្រភព៖ Futurism

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]