ភ្នំពេញ៖ តារាចម្រៀងយុវវ័យ កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែក្បាច់រាំ និងការសហការល្អជាមួយក្រុមរាំរបស់ខ្លួន។

មួយរយៈចុងក្រោយ តារាចម្រៀងសាច់សខ្ចីរូបនេះ បានបញ្ចេញចម្រៀង និងក្បាច់រាំជាច្រើន ដើម្បីឲ្យប្រជាប្រិយភាពរបស់ខ្លួន នៅតែឈរលើលំដាប់កំពូលជានិច្ច។

ជាក់ស្តែង បទញាក់ចុងក្រោយរបស់កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា «ចឹកមួយ» ក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ ទាំងអត្ថន័យនៃបទចម្រៀង និងចង្វាក់ភ្លេង សុទ្ធតែត្រូវចិត្តយុវវ័យតែម្តង។ ចំណែកឯក្បាច់រាំវិញ គឺកាន់តែពិសេសជាងបទមុនៗទៅទៀត។

វីដេអូក្បាច់រាំដែលបាន បង្ហោះចែកចាយនៅក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស ផ្ទាល់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង រហូតមានអ្នកបញ្ចេញមតិថា «សាហាវណាស់ រាំឡូយណាស់ ឬ អស្ចារ្យណាស់...» ជាដើម។

ចង់ដឹងថា ក្បាច់រាំ បទ «ចឹកមួយ» របស់កញ្ញា ទេព បូព្រឹក្ស ពិតជាពិសេសយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖  

ក្បាច់រាំខ្លះៗក្នុងបទ «ចឹកមួយ» របស់កញ្ញា ទេព បូព្រឹក្ស
ក្បាច់រាំខ្លះៗក្នុងបទ «ចឹកមួយ» របស់កញ្ញា ទេព បូព្រឹក្ស
ក្បាច់រាំខ្លះៗក្នុងបទ «ចឹកមួយ» របស់កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស
កញ្ញា ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស