ភ្នំពេញ៖ តារាចម្រៀងស្រី លំដាប់ជួរមុខ កញ្ញា មាស សុខសោភា តែងតែទទួលបានការគាំទ្រពីទស្សនិកជន ជាច្រើនរាប់មិនអស់ រាល់ពេលកញ្ញាចេញបទថ្មីៗលើទីផ្សារ ។

ទន្ទឹមនឹងនេះ ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» រូបនេះ តែងតែត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យនៃភាពបត់បែនក្នុងការច្រៀង មិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ។

ជាក់ស្ដែង កាលពីយប់មិញនេះ ផេកផ្លូវការរបស់ផលិតកម្មថោន  ក៏បានបង្ហោះបទថ្មីដែលមានចំណងជើងថា  «ចង្កេះ Goal » របស់កញ្ញា មាស សុខសោភា លើបណ្ដាញសង្គម។

អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ សម្រាប់បទញាក់កន្ត្រាក់អារម្មណ៍មួយនេះ គ្រាន់តែឮភ្លេង ក៏ធ្វើឲ្យប្រិយមិត្តមួយចំនួនចង់រាំដែរ ព្រោះបទនេះពិតជាពិរោះ ត្រូវចិត្តយុវវ័យយើងនាពេលបច្ចុប្បន្នតែម្ដង៕

ទស្សនាវីដេអូខាងក្រោម៖

បទថ្មីរបស់ មាស សុខសោភា
កញ្ញា មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា