ភ្នំពេញ៖ កំពូលតារាចម្រៀងស្រី ល្បីទូទាំងប្រទេស កញ្ញា ឱក សុគន្ធកញ្ញា ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជនជាច្រើន បើទោះជាទីផ្សារសិល្បៈសព្វថ្ងៃ កំពុងមានការប្រកួតប្រជែងខ្លាំង យ៉ាងណាក៏ដោយ។

ចំពោះការងារសិល្បៈ របស់តារាចម្រៀងស្រីរូបនេះ បច្ចុប្បន្នគេសង្កេតឃើញថា គឺពិតជាមានភាពមមាញឹកយ៉ាងខ្លាំង ស្ទើរតែដកឃ្លាមិនរួច។ ភាគច្រើនគេតែឃើញកញ្ញា ឱក សុគន្ធកញ្ញា ចេញច្រៀងនៅតាមបណ្តាខេត្តនានាជាញឹកញាប់ មិនថាតែនៅក្នុងកម្មវិធីតូចធំឡើយ។

យ៉ាងមិញ កាពពីម្សិលមិញនេះ ទំព័រយូធូបផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស ក៏បានបញ្ចេញនូវ MV ថ្មីមួយបទរបស់កញ្ញា ឱក សុគន្ធកញ្ញា ដែលមានចំនងជើងថា «រាំខ្លាំងៗ»

បទថ្មីនេះ ជាប្រភេទបទញាក់កន្ត្រាក់អារម្មណ៍ ស្ដាប់ហើយគួរឲ្យចង់រាំតាមចង្វាក់ភ្លេង ត្រូវចិត្តយុវវ័យនាពេលបច្ចុប្បន្ននេះ។ ជាពិសេស កាយវិការដ៏ក្រមិចក្រមើម និងម្ញ៉ិកម្ញ៉ក់ របស់កញ្ញា ឱក សុគន្ធកញ្ញា កាន់តែធ្វើឲ្យចម្រៀងមួយបទ មានភាពលេចធ្លោតែម្តង ៕

ចង់ដឹងថា ពិរោះ រួមទាំងអត្ថន័យ នៃបទចម្រៀងមួយបទនេះ យ៉ាងណានោះ តោះទៅទស្សនា និងស្ដាប់ទាំងអស់គ្នា! 

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
«រាំខ្លាំងៗ»បទថ្មីរបស់ កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា