ភ្នំពេញ៖ តារាសម្ដែងសម្បុរស្រអែម អ្នកនាង សារ៉ាយ សក្ខណា ត្រូវបានមហាជនស្គាល់ថា ជាតារាស្រីដ៏មានប្រជាប្រិយភាពមួយរូប សម្បូរវោហារ លេងសើច និងភាពក្រមិចក្រមើម បើទោះជានាងរៀបការ មានគ្រូសារនិងកូនទៅហើយក្ដី ក៏នាងនៅតែមានទីផ្សារខ្ពស់ក្នុងវិស័យសិល្បៈ មិនចាញ់តារាផ្សេងទៀតឡើយ។

ទាំងនេះក៏ដោយសារតែ នាងជាអ្នកសិល្បៈមួយរូប ដែលពោរពេញទៅដោយទេពកោសល្យ និងសមត្ថភាព ព្រមជាមួយសម្រស់ដ៏ស្រស់ស្អាត មិនចេះប្រែប្រួល។

លើសពីទៅទៀតនេះ តារាសម្តែងស្រី សារ៉ាយ សក្កណា ក៏បានរឹតចំណងស្នេហាប្តីប្រពន្ធ និងបង្កើនសុភមង្គលគ្រួសារ យ៉ាងផ្អែមល្ហែមថែមទៀតផង បើទោះបីជានាង មមាញឹកក្នុងការងាររកស៊ី និងការងារសិល្បៈរបស់នាង ខ្លាំងយ៉ាងណាក៏ដោយ ។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ សារ៉ាយ សក្កណា ក៏បានបង្ហោះវីដេអូឃ្លីបមួយ គ្រងនូវឈុតបុរាណខ្មែរ ពណ៍ទឹកមាស យ៉ាងស្រស់ស្អាត សាកសម ទៅនិងរូបសម្រស់របស់នាងយ៉ាងខ្លាំង រំលេចដោយត្បូងភ្លឺចែងចាំងពេញខ្លូនតែម្តង។

ជាពិសេស រួមជាមូយនឹងការថតចេញពីទូរស័ព្ទ នូវមុខងារកម្មវិធីមួយ ភ្លឺផ្លេកកាន់តែធ្វើឲ្យសម្រស់របស់តារាស្រី សម្បុរស្រអែមរូបនេះ មើលទៅពិតជាទាក់ទាញមែនទែន ធ្វើឲ្យទស្សនិកជនឃើញហើយ មិនសរសើមិនបាន ៕

តោះចូលមើលវីដេអូខាងក្រោមទាំងអស់គ្នា៖

សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា
សារ៉ាយ សក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សារ៉ាយ សក្ខណា