ថៃ៖ អ្វីៗអាចទិញបាន ប៉ុន្តែមិត្តភាពមិនអាចទិញបាននោះទេ។ ជាក់ស្តែង ដូចជាមិត្តភាពរវាង តារាសម្តែងថៃល្បីឈ្មោះ ទាំង៤រូបនេះដូច្នោះដែរ គឺកញ្ញា Yaya, Kimberly, Mint និង Margie ដោយកាលពីមុនពួកគេគឺជា មិត្តភក្តិដ៏ជិតស្និទ្ធនិងស្រលាញ់គ្នាបំផុត ប៉ុន្តែដោយសារតែ ជម្លោះរឿងរ៉ាវផ្ទាល់ខ្លួនមួយចំនួន ក៏បានធ្វើឲ្យ កញ្ញា Yaya និង Kimberly ផ្តាច់សម្ព័ន្ធមិត្ត មើលមុខគ្នាលែងចំជាមួយនឹងកញ្ញា Mint Chalida ដែលធ្វើឲ្យអ្នកគាំទ្រសោកស្តាយចំពោះ មិត្តភាពរបស់ពួកគេជាខ្លាំង។

រូបថតជុំគ្នា មុនពេលបែកបាក់

ជាការពិតណាស់ រយៈជាច្រើនឆ្នាំហើយ ដែលពួកគេមិននិយាយរកគ្នា ដែលស្ទើរតែ ធ្វើឲ្យអ្នកគាំទ្របោះបង់ចោលក្តីសង្ឃឹម ដែលចង់ឲ្យពួកគេត្រលប់មកត្រូវរ៉ូវគ្នាវិញ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ស្រាប់តែមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រកាសដំណឹងរៀបការរបស់នាង Margie Rasri ជាមួយនឹងលោក Pok មក អ្នកគាំទ្រចាប់អារម្មណ៍ឃើញថា តារាស្រី Kimberly និង Mint ហាក់បីដូចជាវិលត្រលប់មកជួបជុំគ្នាជាថ្មីម្តងទៀត ដោយមានការថតរូបជុំគ្នា នៅក្នុងកម្មវិធីជប់លៀង លាភាពនៅលីវរបស់មិត្តសម្លាញ់ Margie ជាដើម។

Mint និង Kimberly ចូលរួមពិធីជប់លៀងលាភាពនៅលីវរបស់មិត្តសម្លាញ់ Margie

ប៉ុន្តែអ្វីដែលកាន់តែច្បាស់ ជាងនេះទៅទៀតនោះ គឺកាលពីព្រឹកមិញនេះ នៅក្នុងពិធីមង្គលការរបស់ Margie តែម្តង ដែលតារាស្រីទាំង៣ដួងនេះ បានធ្វើជាកូនកំដរឲ្យមិត្តសម្លាញ់របស់ខ្លួន ហើយពួកគេទាំង៤ Margie, Mint, Kimberly និង Yaya ក៏បានបង្ហាញភាពស្និទ្ធស្នាលដាក់គ្នា តាមរយៈរូបថតនិងសកម្មភាពជាច្រើនផងដែរ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះ គឺរូបថត Selfie មួយសន្លឹកពោរពាញទៅដោយស្នាមញញឹមរវាង Yaya, Kimberly និង Mint តែម្តង អាចនិយាយបានថា ជារូបថតដែលអ្នកគាំទ្រចង់ឃើញបំផុត ក្រោយពីពួកគេបែកបាក់គ្នា។

ប៉ុន្តែមិនថាយ៉ាងណា មិត្តភាពមិនអាចកាត់គ្នាដាច់ឡើយ។ ចុងក្រោយ តារាស្រីទាំង៣ដួងនេះ ក៏បានវិលត្រលប់មកស្រលាញ់គ្នាដូចដើម។ អ្នកគាំទ្រក៏អបអរចំពោះមិត្តភាព របស់តារាស្រីទាំង៤នេះជាថ្មីម្តងទៀតផងដែរ៕ 

ទស្សនារូបភាពខាងក្រោម៖ 

រូបថតSelfie មួយសន្លឹកពោរពាញទៅដោយស្នាមញញឹម រវាងYaya, Kimberly និងMint
Yaya, Kimberly, Margie និង Mint
រូបថតជុំគ្នាក្នុងពិធីមង្គលការរបស់ Margie
Yaya និង Kimberly ជាកូនកំដរ
ំMint និងតារាផ្សេងទៀត ក៏ជាកូនកំដររបស់ Margie
រូបថតជុំគ្នាក្នុងពិធីមង្គលការរបស់ Margie
Yaya និង Kimberly ជាកូនកំដរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]