អាមេរិក៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយថា អ្នកនាង នី មុល្លីកា គឺជាតារាសម្តែងស្រីមួយរូប ដែលមានឈ្មោះល្បី នៅក្នុងរឿង «កុមារី២៥ឆ្នាំ» បានបោះបង់អាជីពជាអ្នកសិល្បៈ ទៅសាងគ្រួសារដ៏មានសុភមង្គល នៅឯប្រទេសក្រៅ។

ជារឿយៗតារាស្រីរូបនេះ តែងតែបង្ហោះនូវរូបភាពដ៏ផ្អែមល្ហែម ជាមួយនឹងក្រុមគ្រួសារតាមបណ្តាញសង្គមជានិច្ច។ យ៉ាងណាមិញ កាលពីថ្មីៗនេះ នី មុល្លិកា នាងត្រូវបានគេដឹងថា ទើបតែសម្រាលបានកូនស្រីម្នាក់ទៀត មានមុខមាត់គួរឲ្យស្រលាញ់ ជាមួយនឹងការមើលថែ និងផ្តល់ភាពកក់ក្តៅពីស្វាមី បានយ៉ាងល្អផងដែរ។ 

អ្នកនាង នី មុល្លីកា ពេលសម្រាលកូនស្រីទី២

តួយ៉ាង បើគិតត្រឹមថ្ងៃនេះ កូនស្រីរបស់ មុល្លីកា ទើបតែកើតបានប៉ុន្មានសប្តាហ៍ទេ ក៏ប៉ុន្តែអ្នកម្តាយសម័យថ្មីរូបនេះ តែងតែថតបង្ហោះនូវរូបភាពជាច្រើនសន្លឹក នៃកូនស្រីរបស់ខ្លួន ចែកចាយលើបណ្តាញសង្គម អីុនស្តាក្រាម ធ្វើឲ្យអ្នកគាំទ្រជាច្រើន ឃើញហើយក្នាញ់ជាមួយ នឹងមុខមាត់កូនរបស់នាងជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រជាច្រើន ក៏បានធ្វើការកោតសរសើរ ដល់ស្វាមីរបស់នាង ដែលតែងតែនៅក្បែរមើលថែទាំ និងផ្តល់ភាពកក់ក្តៅដល់ភរិយា ជាពិសេសក្រុមគ្រួសារទាំងមូលតែម្តង ធ្វើឲ្យគ្រប់គ្នាច្រណែនជាមួយនឹង គ្រួសាររបស់នាងយ៉ាងខ្លាំង៕

សូមទស្សនាកម្រងរូបភាព កូនទី២របស់ នី មុល្លីកា ខាងក្រោមនេះទាំងអស់គ្នា៖ 

កូនស្រីទី២របស់ អតីតតារាសម្តែង អ្នកនាង នី មុល្លីកា

ក្រុមគ្រួសាររបស់ អតីតតារាសម្តែង អ្នកនាង នី មុល្លីកា
អតីតតារាសម្តែង អ្នកនាង នី មុល្លីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា