កំពង់ចាមៈ ស្រ្តីជាមេតុងទីនម្នាក់ ត្រូវសមត្ថកិច្ច នគរបាលស្រុក អូរាំងឪ អនុវត្តដីកា លេខ៤១៤ព.ស ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ ដោយចៅក្រម ជា វណ្ណៈ បង្គាប់ឲ្យនាំខ្លួន ពីបទឆបោក នូវទឹកប្រាក់ ជិត៤០០លានរៀល ស្មើប្រមាណ១០ម៉ឺនដុល្លារ ប្រព្រឹត្តនៅ ភូមិលេខ៤កើត ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តកំពង់ចាម។

ស្ត្រីមេតុងទីនរូបនោះមានឈ្មោះហាក់ ស្រស់ អាយុ៣០ឆ្នាំ សមត្ថកិច្ចបាន នាំខ្លួនពីភូមិ  ឃុំដូចខាងលើ និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៨  ខែវិច្ឆិកា ឆ្នាំ២០១២។ វរសេនីយ៍ត្រី សុក សំបូរ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថា តាមបណ្តឹងរបស់ឈ្មោះ លន់ ដួង និងឈ្មោះ លន់ រចនា ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១០ ឈ្មោះហាក់ ស្រស់បាននិយាយឲ្យពួកគាត់ជឿទុកចិត្តព្រមលេងតុងទីន ជាមួយ ។ ហើយនៅ គ្រានោះ ឈ្មោះ លន់ ដួង និងឈ្មោះ លន់ រចនា បានព្រមលេងតុងទីនជាមួយ ឈ្មោះហាក់ ស្រស់១ក្បាល ១ម៉ឺនរៀល សរុបទាំងអស់ ៥៧ក្បាល លេង៤ខ្សែ ដែលសរុបទឹកប្រាក់ត្រូវបង់ ចំនួន ជាង២៣២លានរៀល ។លុះដល់ពេលចុងក្រោយពួកគាត់ទាំងពីរនាក់ត្រូវប្រមូលលុយវិញ បែរជា មេតុងទីន ឈ្មោះ ហាក់ ស្រស់ ប្រមូលលុយរំលួសឲ្យពួកគាត់វិញ ដោយមេតុងទីន បានប្រាប់ថា មិនទាន់ប្រមូលលុយពីកូនៗ និងកុហកម្តងថាថ្ងៃនេះ ម្តងចាំថ្ងៃនោះ ប៉ុន្តែដល់ពេលពួកគាត់សួរទៅកូនៗតុងទីន ពួកគេបានប្រាប់ថា បានបង់ឲ្យមេតុងទីនគ្រប់ចំនួនអស់ហើយ ទើបពួកគាត់ដឹងថា មាន ឈ្មោះខ្មោច ក្នុងបញ្ជីតុងទីន។

លោក សុក សំបូរ បានឲ្យដឹងទៀតថា ក្នុងករណីដដែលនេះ មានឈ្មោះ កយ ថុន លេង១៤ក្បាល ដែលខាតបង់នូវ ប្រាក់ចំនួន៤២ លានរៀល.និង មានឈ្មោះ ហ៊ាង មួយ លេងចំនួន២៤ក្បាល និងខាតបង់ ប្រាក់អស់ចំនួន ៤៧លានរៀល .ហើយឈ្មោះ ជួ សុខណា លេងចំនួន២២ក្បាល ខាតបង់ នូវប្រាក់ចំនួន៧១លានរៀលផងដែរ។

នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដដែល បានឲ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវ ស៊ើបអង្កេត សមត្ថកិច្ចបាន សន្និដ្ឋានថា ឈ្មោះ ហាក់ ស្រស់ ជាមេតុងទីននោះ ពិតជាមានការពាក់ព័ន្ធ ក្នុងករណីឆបោកនោះ ។ ហើយក្នុងករណី នេះផងដែរ មានប្រជាពលរដ្ឋ ចំនួន៣៩នាក់ មកប្តឹងនៅអធិការដ្ឋាន នគរបាលស្រុកអូរាំង ឪពិតប្រាកដមែន ។ ហើយបច្ចុប្បន្ន មេតុងទីន ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នហើយ៕

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]