កូរ៉េខាងត្បូង៖ ការទន្ទឹងរង់ចាំ កំពូលតារាចម្រៀង Queen of Kpop កញ្ញា CL របស់អ្នកគាំទ្រកម្ពុជា បានខិតជិតចូលមកដល់ហើយ ដោយតារារូបនេះនឹងមកក្នុងការប្រគំតន្ត្រី Smart Mega Concert នៅថ្ងៃទី៩ យប់ស្អែកនេះ។

យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួន បានប្រមូលផ្តុំគ្នារួចជាស្រេច ដើម្បីទៅរង់ចាំទទួលកញ្ញា CL នៅព្រលានយន្តហោះអន្តជាតិភ្នំពេញ នាយប់នេះផ្ទាល់តែម្តង។

ដោយឡែក នាពេលប៉ុន្មានម៉ោងមុននេះ ផ្អែកទៅលើគណនីសង្គម Twitter របស់កញ្ញា CL ផ្ទាល់ បានធ្វើឲ្យអ្នកគាំទ្រកម្ពុជា រំភើបនិងអន្ទះសាចង់ជួបនាងកាន់តែខ្លាំង បន្ទាប់ពីបានឃើញសាររបស់នាងបង្ហោះថា៖ «Super excited to meet my gzbz in Cambodia. See you soon» 

មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងបានដាក់ Sticker រូបទង់ជាតិប្រទេសកម្ពុជា នៅក្នុងសាររបស់នាងថែមទៀតផង ៕  

សារដែលCL បង្ហោះក្នុងTwitter
CL
CL
CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]