ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ០៧ ខែធ្នូនេះ តារាសម្តែង និងពិធីករ លោក អ៊ឹម ជីវ៉ា បានរៀបចំកម្មវិធីខួបកំណើតគម្រប់វ័យជាង ៣០ឆ្នាំរបស់ខ្លួន នៅភោជនីយដ្ឋានវីហ្វេ្រនបឹងត្របែក ក្រោមវត្តមានសិល្បករគ្រប់ជំនាន់។ ក្នុងថ្ងៃខួបកំណើត លោក ទទួលបានការដូពិសេសមួយដែលមានតម្លៃជាង ៦ពាន់ដុល្លារអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រភពដែលផ្តល់ឲ្យ និងជាវត្ថុអ្វីនោះដែរ។
លោកអ៊ឹម ជីវ៉ា បញ្ជាក់ថា មុនពេលកម្មវីធីខួបកំណើតលោកបានរៀបចំកម្មវីធីចែកអំណោយដល់កុមារកំព្រា ជនចាស់ជរាគ្មានទីពឹង និងពិធីសូត្រមន្តលើករាសីផងដែរ។លោកថា ភ្ញៀវប្រមាណ២០តុគឺមកពេញស្ទើររកកន្លែងអង្គុយគ្មាន នេះបញ្ជាក់ពីការរាប់អានស្រលាញ់ចូលចិត្តលោកពី សំណាក់សិល្បករក្មេងចាស់ប្រុសស្រីទាំងអស់។
លោកបញ្ជាក់ដែរថា ចង់ធ្វើកម្មវិធីធំដុំជាងនេះ ប៉ុន្តែលោកមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការអញ្ជើញ ហើយក៏ខ្លាចចិត្តសិល្បករដទៃដែរ ព្រោះលោករៀបចំកម្មវិធីញឹកញាប់ ហើយលោកយល់ថារដូវនេះសម្បូរកម្មវិធីជប់លៀងមង្គលការច្រើនដែរ។ តារាដែលមុជជ្រៅក្នុងសង្គមសិល្បៈរូបនេះលើកឡើងថានៅមានបំណងប្រាថ្នាជាច្រើនទៀតសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ លោកថាទោះរៀបចំកម្មវិធីជួបជុំជប់លៀងខួបកំណើត ញឹកញាប់ប៉ុន្តែមិនមានភ្ញៀវខនខានមកចូលរួមទេគឺធ្វើឲ្យលោករំភើបខ្លាំង។ក្នុងថ្ងៃខួបកំណើតនេះលោកបួងសួងសុំសេចក្តីសុខចម្រើន សម្រាប់ក្រុមគ្រួសារមិត្តភ័ក្កិអ្នកសិល្បៈ និងអ្នកគាំទ្រលោក ឲ្យទទួលបានតែសេចក្តីសុខចម្រើន តទៅនេះជាបំណងប្រាថ្នាធំរបស់លោក។ លោករំពឹងដែរថា ការងារសិល្បៈសម្រាប់ឆ្នាំថ្មីនេះនឹងកាន់តែរីកចម្រើនជាងមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]