(ភ្នំពេញ)៖ តារាសម្តែង និងជាពិធីករ លោក អ៊ឹម ជីវ៉ា បានរៀបចំពិធីជប់លៀងខួបកំណើត គម្រប់៣២ឆ្នាំ នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន V Friends សាខាបឹងត្របែក។ ពិធីនេះមានភ្ញៀងចូលរួម ប្រមាណជាង២០តុ ដែលសុទ្ធសឹងតែអ្នកសិល្បៈល្បីៗ រួមនឹងវត្តមានមន្រ្តីមួយចំនួន ផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះ គឺនៅត្រង់ថា ភ្ញៀវកិត្តិយសបានអញ្ជើញមកចូលរួម លើសពីការរំពឹងទុក ដែលធ្វើឲ្យលោក អ៊ឹម ជីវ៉ា រំភើបចិត្ត អរស្ទើរហោះ រកនិយាយអ្វីមិនចេញ។

បើតាមការឲ្យដឹង ពីសំណាក់លោក អ៊ឹម ជីវ៉ា បានលើកឡើងថា ពិធីជប់លៀងខួបកំណើតរបស់ខ្លួន កាលពីយប់មិញ គឺលោកត្រៀមរៀបចំតែ១៥តុ តែប៉ុណ្ណោះ ព្រោះមិនសូវអញ្ជើញភ្ញៀវចូលរួមច្រើនទេ ដោយសារតែលោកមានការខ្លាចរអាចិត្ត ណាមួយមិនសូវហ៊ានរំខានដោយហេតុថា រដូវនេះអ្នកសិល្បៈភាគច្រើន គឺរវល់ចេញច្រៀង និងថតសម្តែង។ ប៉ុន្តែពេលដល់ថ្ងៃ ស្រាប់តែភ្ញៀវមានភ្ញៀវចូលរួមច្រើន លើសពីការំពឹងទុក កើនរហូតដល់ជាង២០តុ ទាំងតារាចម្រៀង និងតារាសម្តែងបានបង្ហាញវត្តមាន ព្រោងព្រាតស្ទើររកកន្លែង អង្គុយគ្មាន។

តាមរយៈការបង្ហាញវត្តមាន នៃការចូលរួមរបស់ សិល្បករ-សិល្បការិនី មានចំនួនលើសពីការអញ្ជើញនៅក្នុងឱកាស ពិធីខួបកំណើតនេះដែរ គឺបានធ្វើឲ្យលោករំភើប ស្ទើរស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ព្រោះថា នេះជាការលើកមុខលើកមាត់ ហើយក៏ជាការផ្តល់កិត្តិយស ផងដែរ ពីសំណាក់អ្នកចូលរួម ព្រោះ២ឬ៣ឆ្នាំជាប់ៗគ្នានេះ គឺលោកតែងរៀបចំពិធីខួបកំណើតឡើង។

ជាមួយគ្នានេះដែរ អ្វីកាន់តែពិសេសទៀតនោះ លោក អ៊ឹម ជីវ៉ា ក៏បានបង្ហាញពីអារម្មណ៍សប្បាយចិត្ត និងអរគុណផងដែរ សម្រាប់អ្នកសិល្បៈ ដែល បានផ្តល់កិត្តិយស ចូលរួមក្នុងកម្មវិធីជប់លៀង ខួបកំណើតរបស់លោក យ៉ាងច្រើនកុះករ ដែលធ្វើឲ្យខ្លួននលោកផ្ទាល់ សឹងតែនឹកស្មានមិនដល់៕

ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ
ទិដ្ឋភាពទូទៅ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វណ្ណីកា(May Be)