ភ្នំពេញ៖ តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី កញ្ញាដេននីក្វាន់ កាលពីថ្មីៗនេះមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ នាងបានបញ្ចេញនូវមុខមាត់គូស្នេហ៍ កៀកកិតគ្នាយ៉ាងស្អិតរមួត បើទោះបីជាមានពាក្យរិះគន់ថា នាងស្អាតមិនសមនឹងគូស្នេហ៍ក្តី។

ប៉ុន្តែផ្ទុយទៅវិញ មតិរិះគន់ទាំងអស់នោះកាន់តែធ្វើឲ្យ ដេននីក្វាន់ យកចិត្តទុកដាក់និងស្រលាញ់ថ្វេដង ចំពោះគូស្នេហ៍របស់ខ្លួនខ្លាំងឡើងៗ ដោយមិនខ្វល់ពីសម្តីស៊កសៀតទាំងអស់នោះឡើយ។ 

កញ្ញាដេននីក្វាន់ ជាមួយនឹងគូស្នេហ៍

ជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ ក៏បានបង្ហោះសារ ជាមួយនឹងរូបភាពផ្អែមល្ហែមរបស់នាង ជាមួយនឹងគូស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនមិនស្ទើរ ដោយក្នុងនោះនាងបានលើកឡើងថា៖

«បានជួបមនុស្សម្នាក់ដែលយើងស្រលាញ់ ហើយគេក៏ស្រលាញ់យើងវិញ នោះជារឿងគួរអោយរីករាយបំផុត..ប៉ុន្តែវាកាន់តែរីករាយថែមទៀត ប្រសិនបើមនុស្សពីរនាក់ព្រម ទទួលស្គាល់ចំណុចអវិជ្ជមាន របស់គ្នាទៅវិញទៅមក ព្យាយាមរៀនសូត្រពីគ្នា ព្យាយាមដាស់តឿនគ្នា អភ័យដល់គ្នា មានចិត្តមេត្តាចំពោះគ្នា នឹងមិនបោះបង់គ្នាចោលទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ! តម្លៃដ៏ធំធេងរបស់ស្នេហា គឺអនុស្សាវរីយ ការលះបង់ ភាពស្មោះត្រង់ នឹងទំនុកចិត្ត»៕

ក្រោយពីបានអានសារនេះរួច តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះស្នេហារបស់តារាស្រីរូបនេះ? 

កញ្ញាដេននីក្វាន់ ជាមួយនឹងគូស្នេហ៍
កញ្ញាដេននីក្វាន់ ជាមួយនឹងគូស្នេហ៍
កញ្ញាដេននីក្វាន់ ជាមួយនឹងគូស្នេហ៍
កញ្ញាដេននីក្វាន់ ជាមួយនឹងគូស្នេហ៍
សាររបស់កញ្ញាដេននីក្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់