ភ្នំពេញ៖ តារាចម្រៀងស្រីជួរមុខ អ្នកនាង សុគន្ធ និសា ទើបតែរៀបការរួចមិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ នាងបែរជាមកធ្វើការជាធម្មតា ដោយមិនខ្វល់ពីរឿងដំណើរកម្សាន្តក្រេបទឹកឃ្មុំ ជាមួយនឹងស្វាមីរបស់នាង បន្ទាប់ពីរៀបការរួចនោះទេ។

ដោយឡែក នាពេលថ្មីៗនេះ អ្នកនាង សុគន្ធ និសា បានចូលរួមកម្មវិធី សប្បុរសធម៌មួយ ដោយរូបនាងបានផ្តល់កិត្តិយស បកស្រាយចម្រៀងមួយបទ ក្នុងកម្មវិធីនោះផងដែរ។

ប៉ុន្តែអ្វីដែលពិសេសនោះ ពេលដែលអ្នកនាង សុគន្ធ និសា បកស្រាយបទចម្រៀង គឺមានការប្រគំតន្ត្រី លាយជាមួយនឹងឧបករណ៍បុរាណថែមទៀតផង។

យ៉ាងណាមិញ ការប្រគំតន្រ្តីមួយនេះ គឺពិតជាប្លែកមែនទែន ពេលដែលយកឧបករណ៍តន្រ្តីបុរាណ មកលេងជាមួយឧបករណ៍សម័យបែបនេះ មិនត្រឹមតែប៉ុណ្ណោះ វាកាន់តែធ្វើឲ្យបទចម្រៀងមួយបទនោះ កាន់តែពិរោះមួយកម្រិតទៀតផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖   

សុគន្ធ និសា
សុគន្ធ និសា
សុគន្ធ និសា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា