ថៃ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូនេះ ពិធីភ្ជាប់ពាក្យក្នុងថ្ងៃមង្គលការរបស់តារាស្រីល្បីឈ្មោះ Margie Rasri បានចាប់ផ្តើមជាបណ្តើរៗ ដោយមានការរៀបចំយ៉ាងល្អពិសេស។

នៅក្នុងនោះផងដែរ គេឃើញមានមិត្តសម្លាញ់របស់តារាសម្តែងស្រី Margie Rasri គឺតារាស្រី Yaya Urassaya និង Kimberley ក៏បានត្រៀមខ្លួនរួចជាស្រេច នៅក្នុងការធ្វើជាអ្នកកំដរកូនក្រមុំផងដែរ។

ស្ថិតនៅក្នុងឈុតបុរាណ គេឃើញសម្រស់របស់តារាស្រីទាំងពីរដួងនេះ ពិតជាស្រស់ស្អាតណាស់ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់មិត្តសម្លាញ់ខ្លួន។

ទន្ទឹមនឹងនេះ ក៏មានអ្នកគាំទ្រជាច្រើន បានសរសើរមិនដាច់ពីមាត់ថា តារាសម្តែងស្រី Yaya Urassaya និង Kimberley ពិតជាមិត្តល្អមែន ទោះបីជារវល់ការងារសិល្បៈយ៉ាងណា ក៏ត្រូវឈប់សម្រាក ដើម្បីមកធ្វើជាអ្នកកំដរឱ្យមិត្តជាទីស្រលាញ់នៅក្នុងថ្ងៃពិសេសមិនឱ្យអាក់ខាននោះទេ៕

ទស្សនារូបភាពរបស់កញ្ញា Yaya Urassaya និង Kimberley ដូចខាងក្រោមនេះ ដែលបានដកស្រង់ចេញមកពីក្នុង អ៊ីនស្តារក្រាម៖ 

តារាស្រី Kimberley ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Kimberley ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Kimberley ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Kimberley ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Yaya Urassaya ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Yaya Urassaya ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
តារាស្រី Yaya Urassaya ក្នុងឈុតជាអ្នកកំដរកូនក្រមុំ
គ្រឿងរណ្តាប់នៅក្នុងពិធីភ្ជាប់ពាក្យរបស់តារាស្រី Margie Rasri នាព្រឹកនេះ
ធៀបការរបស់តារាសម្តែងស្រី Margie Rasri
ស្បែកជើងដែលតារាស្រី Margie Rasri ត្រូវពាក្យនៅក្នុងពីធី
តារាសម្តែងស្រី Margie Rasri និង គូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]