ភ្នំពេញ៖ តារាសម្តែងស្រីសាច់.សខ្ចីដូចបណ្ដូលចេក រាងស្លីម និងស៊ិចស៊ី កញ្ញាទឹម រដ្ឋា ក្រៅពីអាជីពជាតារាសម្តែង នាងក៏ត្រូវបានគេស្គាល់ថាជាពិធីការិនី ដ៏មានវោហារ និងជាតារាបង្ហាញម៉ូតប្រចាំប្រទេសកម្ពុជា។

បច្ចុប្បន្ន ទឹម រដ្ឋា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើផ្នែកទេពកោសល្យសិល្បៈ ពីសំណាក់មហាជនទូទៅគ្រប់មជ្ឈមដ្ឋាន និងជាពិសេសអ្នកគាំទ្រនាងតែម្តង តាមរយៈការតុបតែងខ្លួន និងការលេងស្ទាយម៉ូតសម្លៀកបំពាក់ប្លែកៗ ស្អាតនិងស៊ិចស៊ី។ 

ទឹម រដ្ឋា តែងតែចូលចិត្តធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ និងជាពិសេស តែងមានវត្តមានម្តាយរបស់នាង នៅក្បែរខ្លួនជានិច្ច។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះ ទឹម រដ្ឋា បានធ្វើដំណើរកម្សាន្តជាមួយគ្រួសារ ទៅលេងនៅឯទឹកដីខេត្តព្រះសីហនុ ប៉ុន្តែអកុសល ឡានរបស់នាងត្រូវបានខូច ដោយដាច់ខ្សែពានទាំងកណ្តាលអធ្រាត្រ តែសំណាង មានប្រជាជននៅទីនោះ ជូយយកអាសានាង យ៉ាងយកចិត្តទុកដាក់បំផុត។ លើសពីនេះ ក៏មានមិត្តភក្តិសំណព្វចិត្តរបស់នាង ខំជិះឡានតាំងពីភ្នំពេញ ដើម្បីមករកនាងផងដែរ។

យ៉ាងណាមិញ ក្នុងដំណើរកម្សាន្ត ដ៏សប្បាយរីករាយនោះ តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ម្តាយខ្លួន និងម្តាយរបស់កញ្ញា ឌុច លីដា ក្នុងកាយវិការកាច់ស្ទីលមិនធម្មតា បង្អួតសម្រស់គ្នាលើទឹកដីឆ្នេរខ្សាច់ ដ៏ស្រស់បំព្រង និងបានរៀបរាប់តាមរយៈសារយ៉ាងវែងអន្លាយមួយថា៖  

«មិនមានអ្វីត្រូវឆ្ងល់ទៀតទេ ថាហេតុអ្វីបានជា ទឹម រដ្ឋា ក្លាយជាអ្នកបង្ហាញម៉ូត មើលតែម៉ាក់កាច់ Style ទៅដឹងហើយ មកពីកំពុងសោមវិញ ឡានខូចមិនសំខាន់ សំខាន់ម្ចាស់ជីវិតខ្ញុំសប្បាយចិត្ត មានស្នាមញញឹម ហើយមានសុខភាពល្អ នោះអ្វីៗនិងល្អប្រសើរ ព្រោះព្រះរស់បានអោយពរមកដល់យើង She is my life...មើលឲ្យហើយទៅនេះហើយម៉ាក់របស់ ទឹម រដ្ឋា និងម៉ាក់ ឌុច លីដា ម្យ៉ាងម្នាក់តើ »

តាមរយៈន័យនេះ ស.បញ្ជាក់ឲ្យឃើញថា កញ្ញា​ ទឹម រដ្ឋា ពិតជាស្រលាញ់អ្នកមានគុណរបស់នាងយ៉ាងខ្លាំង បើទោះបីជារវល់នឹងការងារសិល្បៈយ៉ាងណា ក៏ឆ្លៀតពេលទំនេរ នាំម្តាយដើរលេងលំហែអារម្មណ៍ដែរ។

ជាពិសេស បើក្រឡេកទៅមើលលើស្ទាយថតរូបម្តាយនាងវិញ ក៏មិនអន់ចាញ់កូនប៉ុន្មានឡើយ។ បែបនេះហើយ ទើបបានជាអ្នកគាំទ្រនាងជាច្រើន និយាយថា ចឹងសោះបានជា ទឹម រដ្ឋា ពូកែដើរម៉ូតកាច់ស្ទាយ ដោយសាតែមានអ្នកម្តាយ ពូកែអីុចឹងសោះ ៕

ទស្សនារូបភាពខាងក្រោម៖

សារនិងរូបភាពដែល​ ទឹម រដ្ឋា បង្ហោះចែកចាយលើបណ្តាញសង្គម
ម្តាយរបស់ទឹម រដ្ឋា
ម្តាយរបស់ទឹម រដ្ឋា
ម្តាយរបស់ទឹម រដ្ឋា និងម្តាយ ឌុច លីដា
ម្តាយរបស់ទឹម រដ្ឋា
ម្តាយរបស់ទឹម រដ្ឋា
ទឹម រដ្ឋា និង គ្រូសារ
ម្តាយរបស់ទឹម រដ្ឋា
ទឹម រដ្ឋា និង​ ម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា