ភ្នំពេញ៖ ម្ចាស់បទ «មិត្ត១០០ឆ្នាំ» និងជាកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា បច្ចុប្បន្នសន្ទុះនៃការគាំទ្រហាក់លូតលាស់ជាលំដាប់ រីឯចំណងស្នេហា ក៏កំពុងតែស្អិតរមួត ជាមួយនឹងលោកឆឹម សក្កដា ផងដែរ។

បច្ចុប្បន្នតារាស្រីរូបនេះ កាន់តែមានភាពមមាញឹកខ្លាំង នៅក្នុងវិស័យសិល្បៈ មិនត្រឹមតែប៉ុណ្ណោះ រវាងស្នេហារបស់អ្នកទាំងពីរ ធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នាតែម្តង។ 

អ្នកនាងពេជ្រ សោភា និងគូស្នេហ៍

ផ្អែកតាមគណនីហ្វេសប៊ុករបស់នាង កាលពីថ្មីៗនេះបានបង្ហោះរូបភាពមួយសន្លឹកធ្វើឲ្យអ្នកគាំទ្រជាច្រើនភ័យតក់ស្លុត និងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះនាង។

ដោយនៅក្នុងរូបនោះ គឺរូបដៃរបស់នាង ដែលពោរពេញទៅដោយឈាម ទាំងមិនដឹងថានាងកើតរឿងអ្វីទេ ទើបបានជាដល់ថ្នាក់នេះ។  មិនត្រឹមតែប៉ុណ្ណោះនាងក៏បានភ្ជាប់ជាមួយនឹងសារខ្លីមួយ កាន់តែឲ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់ ក្នុងនោះនាងបានលើកឡើងថា៖

«តាំងពីស្គាល់បងអូនធ្វើគ្រប់យ៉ាង នឹងហើយមនុស្សស្រលាញ់គេពេក »  តាមរយៈសារមួយនេះ ធ្វើឲ្យអ្នកគាំទ្រសង្ស័យកាន់តែខ្លាំង ថានាងអាចនឹងមានរឿងអ្វីមួយ ពាក់ព័ន្ធនឹងបញ្ហាស្នេហា ឫអាចគ្រាន់តែជាការសម្តែងមួយ ឬយ៉ាងណានោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
អ្នកនាងពេជ្រ សោភា
ដៃអ្នកនាងពេជ្រ សោភា ដែលប្រលាក់សុទ្ធតែឈាម
អ្នកគាំទ្រអ្នកនាងពេជ្រ សោភា មានការព្រួយបារម្មណ៍
អ្នកគាំទ្រអ្នកនាងពេជ្រ សោភា មានការព្រួយបារម្មណ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា