ភ្នំពេញ៖ បន្ទាប់ពីបង្ហាញវត្តមានក្នុងរឿងភាគ «សិសិររដូវក្នុងបេះដូង» តួអង្គ ចិត្រាតូច ដែលសម្ដែងដោយតារាវ័យក្មេង ទីនទីន កំពុងត្រូវបានទស្សិកជន ចាប់អារម្មណ៍ជាខ្លាំង និងសរសើរមិនដាច់ពីមាត់ ពីទេពកោស្យសម្ដែងរបស់លោក។

ជាក់ស្ដែង បើទោះបីខ្លួនជាតារាដែលកំពុងមាន ប្រជាប្រិយភាពខ្លាំងក៏ពិតមែន តែតួអង្គប្រុសរូបនេះ ក៏មាន Idol ជាទីស្រលាញ់ក្នុងបេះដូង មិនខុសពីអ្នកដទៃទៀតដែរ។

ហើយចំពោះប្រិយមិត្ត ទស្សនិកជន ពិសេសអ្នកគាំទ្រ ប្រាកដជាមិននឹកស្មានទេថា តាមពិត Idol ក្នុងដួងចិត្តរបស់ ចិត្រាតូច គឺជាកំពួលតារាចម្រៀងស្រីល្បីប្រចាំប្រទេស នៅក្នុងផលិតកម្មរស្មីហង្សមាស គឺកញ្ញា ឱក សុគន្ធកញ្ញា តែម្តង។ នេះបើយោងតាមសម្ដីដែល ទីនទីន បានបង្ហោះសារខ្លីមួយ នៅលើបណ្ដាញសង្គមរបស់ខ្លូន៕ 

គួរបញ្ជាក់ដែរថា ឱក សុគន្ធកញ្ញា ជាកំពូលតារាចម្រៀងស្រី ដែលទទួលបានការគាំទ្រខ្លាំង ក្នុងវិស័យសិល្បៈ  ហើយសព្វថ្ងៃ កញ្ញា ក៏កំពុងជ្រកក្នុងទ្រនំ ហង្សមាស ផងដែរ៕

តួអង្គ ចិត្រាតូច ក្នុងរឿងភាគ«សិសិររដូវក្នុងបេះដូង»
តួអង្គ ចិត្រាតូច ក្នុងរឿងភាគ«សិសិររដូវក្នុងបេះដូង»
សារដែលតួអង្គ ចិត្រាតូច បានបង្ហោះ លើបណ្ដាញសង្គម
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា​
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា