ភ្នំពេញ៖ ក្នុងនាមជា តារាចម្រៀងឬជាតារាសម្តែង មិនថាតែប្រុសស្រីទេ ម្នាក់ៗគឺត្រូវតែថែរក្សាសម្រស់ឲ្យបានស្រស់ស្អាត និងចៀសមិនផុតនោះទេ ពីការប្រើប្រាសផលិតផល Make Up ជាប្រចាំ ដើម្បីឡើងកម្មវិធីផ្សេងៗ និងសម្តែងខ្សែភាពយន្តជាដើម។

ក្នុងនោះផងដែរ សម្រាប់តារាមួយចំនួន គេសង្កេតឃើញថា ពួកគេតែងតែមានសម្រស់ស្រស់ស្អាតជានិច្ច ដោយសារតែ ការប្រើប្រាស់នូវផលិតផលគ្រឿងសម្អាង (Make Up) សម្រាប់តុបតែងមុខរបស់ពួកគេ។

ប៉ុន្តែមហាជនមួយចំនួនធំ ច្បាស់ជាកម្រនឹងឃើញសភាពមុខពិត របស់អ្នកទាំងនោះខ្លាំងណាស់ ដោយសារតែមានតារាខ្លះ មិនហ៊ានបង្ហាញមុខ ដោយគ្មានការប្រើប្រាស់ ផលិតផលបិទបាំងនោះទេ។

ដោយឡែក ក៏មានតារាមួយចំនួនខ្លះទៀត ហ៊ានបង្ហាញមុខមាត់ពិត របស់ពួកគេ  ដោយគ្មានញញើតទាល់តែសោះ។ ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រពិតជាភ្ញាក់ផ្អើលមែនទែន បើទោះបីជាគ្មានការប្រើប្រាស់ផលិតផល Make Up ប៉ុន្តែមុខមាត់របស់ពួកគេ នៅតែស្រស់ស្អាតដដែល៕

ចង់ដឹងថាមុខមាត់ពិត របស់តារាស្រីប៉ុន្មានដួងនេះយ៉ាងណានោះ ទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង សុគន្ធ និសា
កញ្ញា ឱក សុគន្ធកញ្ញា
អ្នកនាង ពេជ្រ សោភា
កញ្ញា សុខ ពិសី
កញ្ញា សុខ សីឡាលីន
កញ្ញា ថន លក្ខិណា
អ្នកនាង សុខ សោម៉ាវត្តី
កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន
អ្នកនាង សារ៉ាយ សក្ខណា
កញ្ញា នី មុន្នីនាថ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា