ភ្នំពេញ៖ តារាស្រីនិយមលេងខ្លួនស៊ិចស៊ី កញ្ញា ដេននីក្វាន់ ដែលប្រិយមិត្តប្រាកដជាបានជ្រាបហើយថា ដោយសារតែ ការលេងខ្លួនស៊ិចស៊ីរបស់នាង ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្អាកមិនឲ្យនាងចូលសម្ដែង ក្នុងពិភពសិល្បៈរយៈពេលមួយឆ្នាំ។

ក្រោយកើតមានរឿងរ៉ាវយ៉ាងដូច្នេះ តារាស្រីរូបនេះ ត្រូវបានមហាជនមើលឃើញថា នាងក៏បានព្យាយាមផ្លាស់ប្តូរខ្លួនឯង តាមរយៈការស្លៀកពាក់ បែបសាមញ្ញៗ ប៉ុន្តែនៅតែបង្កប់ នូវភាពស្អាត និងស៊ិចស៊ីសម្រាប់នាង មិនចាញ់ទៅនឹងតារាដទៃទៀតឡើយ។ 

តារាស្រីខ្មែរ កញ្ញាដេននីក្វាន់

បច្ចុប្បន្នមានតារាស្រីជាច្រើនដួង ដែលត្រូវបានគេទទួលស្គាល់ថា មានមុខមាត់ស្រដៀងទៅនឹងតារាថៃ ទាំងទម្រង់មុខ និងស្ទីលតែងខ្លួន។

យ៉ាងណាមិញ បើផ្អែកតាមផេកហ្វេសប៊ុកមួយ ដែលតែងតែបញ្ចេញ និងស្រាវជ្រាវនូវរូបភាពចាស់ៗ ឫរឿងរ៉ាវខ្លះៗទាក់ទងទៅនឹងតារាខ្មែរ ក្នុងនោះគេបានលើកយកសម្រស់ តារាស្រីថៃ និងកញ្ញា ដេននីក្វាន់ មកប្រដូចគ្នា ដោយសារតែអ្នកទាំងពីរ ត្រូវបានគេមើលឃើញថា មានទម្រង់មុខមាត់ស្អាតស្រដៀងគ្នាម្យ៉ាងម្នាក់ មិនថាតែស្ទីលតុបតែងខ្លួនទេ គឺស្រស់ស្អាតមិនចាញ់គ្នាឡើយ។ ជាពិសេស អ្នកទាំងពីរមានទម្រង់បបូរមាត់ដូចគ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកគាំទ្រជាច្រើនបានគិតថា តារាស្រីទាំងពីរដួងនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មានឡើយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ អ្នកទាំងពីរថែមទាំងមានឈ្មោះហៅដូចគ្នាទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

តារាស្រីខ្មែរ កញ្ញាដេននីក្វាន់
តារាថៃ Kwan Usamanee
តារាស្រីខ្មែរ កញ្ញាដេននីក្វាន់
តារាថៃ Kwan Usamanee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់