សម្រាប់ឆ្នាំទីបីសិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏ធំអស្ចារ្យនៅទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នំាលាបមកពីប្រទេសន័រវ៉េកំពុងធ្វើការគាំទ្រដល់សកម្មភាពមួយនេះ  និងបង្កើតភាពច្នៃប្រឌិតដែលអាចធ្វើ ទៅបានដោយផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយការប្រគំតន្ត្រី ការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ទោលផងដែរ។  

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងការបង្កើតថ្មីក្នុងអំឡុងពេល 4 ថ្ងៃប្រជាជនកម្ពុជា ជនបរទេស និងអ្នកដំណើរនឹងមានឱកាសទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃរាជធានី។ Laetitia Troussel ជាអ្នកនិពន្ធ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា "ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កា និងមានភាពរីកចម្រើន!" ។ អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំងដែលរស់នៅរាជធានីភ្នំពេញរូបនេះបានចាប់ដៃជាមួយ Chifumi និងThéo Vallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញពីររូប ដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញរបស់ពួកគេពីសិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញទីក្រុងចូលរួមសម្រាប់ភាពច្នៃប្រឌិតសិល្បៈក្នុងកម្មវិធីនេះ ។

ក្រៅពីការគូរគំនូរដោយផ្ទាល់

កម្មវិធីនេះនឹងបង្ហាញពីទម្រង់ផ្សេងៗនៃភាពច្នៃប្រឌិតដែលទាក់ទងនឹងសិល្បៈតាមដងផ្លូវតាមបែបវិធីសាស្រ្តផ្សេងៗគ្នារបស់ពួកគេ ដូចជាការថតរូបរបស់វិចិត្រករទីក្រុង រូបចម្លាក់ដែលបានរកឃើញធ្វើពីលោហធាតុ សិល្បៈក្បាច់គុននៅតាមដងផ្លូវ ជាដើម...។

គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នាក៏អាចចូលរួមបានដែរ សូម្បីតែជាមួយនឹងមធ្យោបាយតិចតួចក្តី។ សិល្បករទាំងក្នុងស្រុក និងអន្តរជាតិនឹងទទួលបានតំណាងស្មើៗគ្នា ហើយកម្មវិធីនេះផ្ទាល់ គឺជាឱកាសសម្រាប់សិល្បករខ្មែរវ័យក្មេងដើម្បីទទួលបាននូវការទទួលស្គាល់ និងធ្វើឱ្យស្នាដៃសិល្បៈរបស់ពួកគេកាន់តែមានភាពវិវឌ្ឍផងដែរ។

អ្នករៀបចំកម្មវិធីនេះផ្ទាល់មានគោលបំណងចង់ឱ្យអ្នកគ្រប់គ្នាបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍នេះហេតុដូច្នេះហើយបានជាព្រឹត្តិការណ៍មួយនេះមិនត្រូវបានបង់ប្រាក់ដើម្បីចូលរួមទស្សនានោះទេ លើកលែងតែដំណើរកម្សាន្តតាមម៉ូតូកង់បី នៅថ្ងៃទី 10 ខែធ្នូដែលជាការធ្វើដំណើរទៅកាន់ទីតាំងនានាចំនួន 15 កន្លែងនៅជុំវិញរាជធានីភ្នំពេញប៉ុណ្ណោះនឹងត្រូវចំណាយប្រាក់សម្រាប់ចូលរួម ។ 

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

JOTUN ជាដៃគូដ៏ល្អឥតខ្ចោះក្នុងការគាំទ្រសិល្បៈនៅកម្ពុជា

ម៉ាកថ្នាំលាបដ៏ល្បីមួយនេះនឹងចូលរួមគាំទ្រដល់ព្រឹត្តិការណ៍នេះជាលើកដំបូង។ លោក Svein Johan Stub ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ក្រុមហ៊ុន JOTUN បានឱ្យដឹងថា: អ្វីដែលយើងចូលចិត្តអំពីសិល្បៈនៅតាមដងផ្លូវ គឺថាសិល្បៈនេះអាចផ្លាស់ប្តូរទាំងស្រុងនូវបុគ្គលិកលក្ខណៈនៃអគារមួយដែលមានរូបរាងសាមញ្ញបំផុតអោយក្លាយជាអាគារមួយពោរពេញដោយភាពទាក់ទាញ។ នេះគឺជាថាមពលនៃថ្នាំលាប ដោយធ្វើការជ្រើសរើសពណ៌អោយសមស្របជាមួយនឹងរូបគំនូរ នោះវានឹងផ្តល់ភាពងាយស្រួលក្នុងការបង្ហាញពីបុគ្គលិកលក្ខណៈ និងភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ៗ! "។ ក្រុមហ៊ុនមានក្តីរំភើបយ៉ាងខ្លាំងចំពោះគំនិតនៃការដាក់បញ្ចូលបុគ្គលិកលក្ខណៈរាជធានីភ្នំពេញ ទៅក្នុងវេទិការមួយនេះដែលធ្វើឱ្យទីក្រុងទទួលបានចំណាប់អារម្មណ៍ចំពោះការផ្លាស់ប្តូរនៅល្បឿនពន្លឺ។ លោក Stub បានបន្ថែមទៀតថា: យើងធ្លាប់និយាយថាថ្នាំលាបរបស់យើងបានជួយបង្កើននូវសោភណ្ឌភាពផ្ទះ និង អាគារជាច្រើន ដែលក្រុមហ៊ុនផ្ទាល់ក៏ជាអ្នកផ្គត់ផ្គង់ថ្នាំលាប សម្រាប់ប៉មអេហ្វែល នៅទីក្រុងប៉ារីស និងបានផ្តល់នូវសោភណ្ឌភាពពណ៌ដល់បូរី និងអាគារជាច្រើននៅទូទាំងព្រះរាជាណាចក្រផងដែរ។

"ការលើកទឹកចិត្តដល់ស្នាដៃគំនូរខ្នាតធំនៅទីសាធារណៈ និងឯកជននៅជុំវិញទីក្រុងគឺជាវិធីសាស្រ្តល្អមួយក្នុងការផ្តល់នូវអ្វីៗដែលល្អ ដល់ប្រជាជននៅរាជធានីភ្នំពេញ និងជាការអរគុណយ៉ាងកក់ក្តៅចំពោះការយកទុកចិត្តដាក់នូវស្លាកសញ្ញាថ្នាំលាបរបស់យើង" ។

JOTUN ក៏នឹងផ្តល់ជូនអ្នកទស្សនាទាំងអស់នូវឱកាសដើម្បីឈ្នះរង្វាន់ Fujifilm Instax mini 9 តាមរយៈការប្រកួតថតរូប Selfie ក្នុងកម្មវិធីនេះផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ https://www.facebook.com/jotun.kh/

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

សិល្បៈទីក្រុងកម្ពុជាឆ្នាំ 2017 - តារាងកម្មវិធី

ថ្ងៃសុក្រទី 08 ខែធ្នូ, វេលាម៉ោង 6 ល្ងាច - ការសម្ភោធនាពេលរាត្រី, វិមានបេតិកភ័ណ្ឌ
ការប្រគុំតន្ត្រី: ដោយមានការចូលរួមពី 12ME feat – Lisha - Sang Sok Serey - Deejay Cake - Parker Jones - Peace Chong - Chris Sarcasm - DJ Niko Yu - Metta Legita - Lina Bong
ការគូរគំនូរផ្ទាល់ ការកាត់រូបដោយដៃ ដោយលោក Sok Sovann Vibol សិក្ខាសាលាស្តីពីការបោះពុម្ពលើអេក្រង់ ការតាំងពិពណ៌ចម្លាក់លោហៈ ដោយ Gregory Gosselin និង Sok Sovann
ចូលរួមទស្សនាដោយសេរី 

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

ថ្ងៃសៅរ៍ទី 9 ខែធ្នូ ពិធីជប់លៀងតាមដងផ្លូវពេញមួយថ្ងៃ Bong Bong Bong និង Alley 240 ½
ការគូរគំនូរផ្ទាល់ពេញមួយថ្ងៃ ដោយមានការចូលរួមពី Theo Vallier – Chifumi – Fonki - Kakada Yi - Ket Monnyreak – Davido - Artlab – Whose Here – Yalev – Julien Croyal – Loïc Kessler – Mauy
ការសំដែងរបស់ DJ នៅវេលាម៉ោង ៤រសៀល ចូលរួមពី DJ Bree – DJ Niko Yu, DJ Moto
ការតាំងពិព័រណ៌រូបថត ដោយ Branderz Agency – Chris Nedlitz – Heng Darin
Capoeira Demo វេលាម៉ោង 4: 30 នាទីរសៀល
ចូលរួមទស្សនាដោយសេរី

ថ្ងៃអាទិត្យទី 10 ខែធ្នូ, វេលាម៉ោង 2 រសៀល, ការធ្វើដំណើរទស្សនាតាមដងផ្លូវ
ចេញដំណើរម៉ោង 2 រសៀល មានដូចជា CIS-EFI Campus, Elite Road, កោះពេជ្រ។ មានផ្តល់ជូនភេសជ្ជៈដោយឥតគិតថ្លៃ។ដំណើរកម្សាន្តដោយម៉ូតូកង់បី ឬឡានក្រុងទៅកាន់ទីតាំងចំនួន 15 កន្លែងជុំវិញទីក្រុងដើម្បីស្វែងរកនូវផ្ទាំងគំនូរតុបតែងលម្អថ្មីៗនៅរាជធានីភ្នំពេញ។
មកដល់នៅម៉ោង 5.30 ល្ងាច នៅ Dib Club កោះពេជ្រ
ពិធីជប់លៀងនៅអាងទឹក ម៉ោង 5.30 ល្ងាច ការមកដល់ Dib Club
ទទួលបានការញុំាភេសជ្ជៈជាលើកដំបូងដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមទស្សនា
ការសំដែងរបស់ ឌីចេ ដោយ DJ Toke & DJ Mustajo
ការគូរគំនូរផ្ទាល់ដោយ Julien Croyal និង Loïc Kessler

សម្រាប់ពត៌មានបន្ថែមទាក់ទងនឹង សិល្បៈករ និងកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ www.facebook.com/CambodianUrbanArt

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា
JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]