អាមេរិក៖ មហាជនជាច្រើនបានសម្តែងនូវការអបអរសាទរ និងអមជាមួយនឹងពាក្យជូនពរចំពោះ Laura Scheel និង Matt Grodsky ដែលពួកគេបានសម្រេចបាននូវគោលបំណងដ៏ធំមួយ ដោយបានរៀបការជាមួយនឹងមនុស្សដែលគេស្រលាញ់អស់រយៈពេល ២០ឆ្នាំមកហើយ។

ស្ថិតក្នុងវ័យ ៣ឆ្នាំ ក្នុងថ្នាក់មត្តេយ្យសិក្សា Matt Grodsky និង Laura Scheel មានសំណាងបានសិក្សានៅក្នុងបន្ទប់រួមជាមួយគ្នា។ នៅពេលនោះពួកគេទាំងពីរនាក់បានក្លាយទៅជាមិត្តភក្តិយ៉ាងស្និតស្នាលជាមួយគ្នា ដោយបានបង្កើតនូវអនុស្សាវរីយជាច្រើន ដូចជាការលេងបិទពួន និងធ្វើដំណើរប្រលែងគ្នាលេងផងដែរ។ ក្រោយពីមិត្តភាពរបស់គេមានភាពស្អិតរមួតហើយ ថ្ងៃមួយ Matt Grodsky ស្រាប់តែស្ទុះមកឈរនៅចំពោះមុខនាង ហើយនិយាយថាថ្ងៃមួយ ខ្ញុំនឹងសុំនាងរៀបការ។

សកម្មភាពនៅពេលដែលគេនៅក្មេង

ចាប់ពីថ្ងៃនោះមក Matt Grodsky និង Laura Scheel ពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ហើយ Matt Grodsky តែងតែសកម្មនៅក្នុងថ្នាក់ជានិច្ច ដើម្បីធ្វើឲ្យ Laura Scheel ចាប់ចិត្តលើគេកាន់តែខ្លាំង។ 

សកម្មភាពនៅពេលដែលគេនៅក្មេង

គួរឲ្យស្តាយ ពេលវេលាដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរនាក់កើតឡើងមិនបានយូរប៉ុន្មានផង វាក៏បានប្រែក្លាយទៅជាទុក្ខយ៉ាងក្រៀមក្រំទៅវិញ ព្រោះពួកគេទាំងពីរនាក់ស្រាប់តែបាត់បង់ទំនាក់ទំនងជាមួយគ្នា ដោយមិនបានជួបគ្នាទៀតទេ។ ពេលនោះទំនាក់ទំនងពួកគេត្រូវឃ្លាតឆ្ងាយគ្នាខ្លាំងហើយ ព្រោះមិនដឹងថាម្នាក់ៗនៅទីណានោះទេ។

សកម្មភាពនៅពេលដែលគេនៅក្មេង

ប្រហែលជាព្រហ្មលិខិតព្រមប្រណី នៅពេលដែល Matt Grodsky ចូលក្នុងថ្នាក់វិទ្យាល័យ ពួកគេក៏បានជួបគ្នាវិញ ដោយមិត្តភក្តិរបស់គេទាំងពីរនាក់ជាអ្នកណែនាំឲ្យគេបានជួបគ្នា។ ពេលនោះ ពួកគេទាំងពីរនាក់ពិតជាសប្បាយចិត្តខ្លាំងណាស់ រហូតដល់មិនអាចរកពាក្យអ្វីមកពិពណ៌នាបាន។

សកម្មភាពស្និតស្នាលរបស់ពួកគេ

ឆ្លៀតក្នុងឱកាសល្អបានមកដល់ Matt Grodsky ក៏បានបង្កាត់ភ្លើងស្នេហា ដោយសុំនាងធ្វើជាមិត្តស្រីម្តងទៀត ដើម្បីបង្កើតទំនាក់ទំនងឲ្យល្អដូចកាលនៅវ័យកុមារ។ នៅពេលដែល Laura Scheel បានលឺបែបនេះ នាងក៏ឆ្លើយយល់ព្រមភ្លាមៗតែម្តង ព្រោះនាងក៏រងចាំពាក្យមួយឃ្លានេះយូរមកហើយដែរ។

សកម្មភាពស្និតស្នាលរបស់ពួកគេ

ចាប់តាំងពីពេលនោះមក ពួកគេតែងតែបង្កើតទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នាជានិច្ច រហូតដល់ថ្ងៃមួយ នៅក្នុងឆ្នាំ ២០១៥ Matt Grodsky បានបបួល Laura Scheel ទៅកាន់ទីតាំងសាលាមត្តេយ្យដែលពួកគេធ្លាប់បានរៀនកាលវ័យកុមារ។ គ្រាន់តែទៅដល់ទីនោះភ្លាម Matt Grodsky ក៏បានលុតជង្គង់ស្នើសុំនាងរៀបការតែម្តង។ នៅពេលដែល Laura Scheel បានឃើញ Matt Grodsky ធ្វើបែបនេះ នាងពិតជាមានអារម្មណ៍ថារំភើបណាស់ ហើយនាងក៏ផ្តល់ចម្លើយយល់ព្រម យ៉ាងគាប់ចិត្ត Matt Grodsky ផងដែរ។

សកម្មភាពស្និតស្នាលរបស់ពួកគេ
សកម្មភាពនៅពេលដែល Matt សុំ Laura រៀបការ

នៅក្នុងឆ្នាំ ២០១៦ ពួកគេទាំងពីរនាក់ក៏បានសម្រេចចិត្តចូលរោងការជាមួយគ្នាពោរពេញទៅដោយក្តីស្រលាញ់ និងភាពផ្អែមល្ហែម៕

សកម្មភាពរបស់ពួកគេនៅពេលរៀបការ
សកម្មភាពរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]