ខេត្តកំពង់ស្ពឺ ៖ មេ​ឆ្នោត​ល្បីឈ្មោះ​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួច​ហើយ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ តែ​អ្វី​ដែល​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខកចិត្ត​នោះ គឺ​ក្រោយ​ការ​ឃុំខ្លួន​មេ​ឆ្នោត​ទាំង​២​នេះ​រួច​មក ស្រាប់តែ​លេចឮ​ព័ត៌មាន​ថា មាន​អ្នក​រត់ការ​ឆ្វេ​ច​ឆ្វាច​សុំ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ឆាប់​ៗ​វិញ ។

ប្រភព​ព័ត៌មាន​សុំ​លាក់​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​បើកមុខ​របរ​កត់​ឆ្នោត​ក្បែរ​សាលារៀន ស្ថិត​នៅ​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ​ចេញ​ដីកាឃុំខ្លួន កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៧ រួច​ហើយ​ស្រាប់តែ​ឃុំខ្លួន​មិន​ទាន់​បាន​១២​ម៉ោង​ផង ក៏​លេចឮ​ដំណឹង​ថា មាន​អ្នក​រត់ការ​ខ្វែងដៃខ្វែងជើង ដើម្បី​ឲ្យ​ទាំង​២​នាក់​បាន​នៅ​ក្រៅ​ឃុំ​វិញ ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​អនុវត្តន៍​ច្បាប់​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹង​ថា ប្រ​សិន​ជនសង្ស័យ​ត្រូវ​បាន​ដោះ​លែង​វិញ​មែន​នោះ សមត្ថកិច្ច​របស់​លោក​គ្មាន​កម្លាំង​ធ្វើការ​បង្ក្រាប​បទល្មើស​ទៀត​ទេ ។

មន្ត្រី​តុលាការ​ម្នាក់ បាន​ឆ្លើយ​បំភ្លឺ​វិញ​ថា លោក​ទទួលស្គាល់​ថា មាន​អ្នក​រត់ការ​ដោះ​លែង​ទាំង​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​មែន តែ​ជន​ត្រូវ​ចោទ​មិន​អាច​រួចខ្លួន​បាន​ទេ គឺ​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបអង្កេត​របស់​តុលាការ​សិន

ឆ្លើយ​តប​នឹង​ប្រតិកម្ម​ខាងលើ​នេះ មន្ត្រី​តុលាការ​ម្នាក់ បាន​ឆ្លើយ​បំភ្លឺ​វិញ​ថា លោក​ទទួលស្គាល់​ថា មាន​អ្នក​រត់ការ​ដោះ​លែង​ទាំង​២​នាក់​ឲ្យ​នៅ​ក្រៅ​ឃុំ​មែន តែ​ជន​ត្រូវ​ចោទ​មិន​អាច​រួចខ្លួន​បាន​ទេ គឺ​ស្ថិត​នៅ​ដំណាក់កាល​ស៊ើបអង្កេត​របស់​តុលាការ​សិន បើ​ពិនិត្យ​រក​ឃើញ​មានទោស​ត្រូវ​អនុវត្ត​ទោស មិន​អាច​ដោះ​លែង​បាន​ទេ​គ្រាន់តែ​ឲ្យ​នៅ​ក្រៅ​ឃុំ ។ ករណី​បង្ក្រាប​មេ​ល្បែង​កន្ទុយលេខ​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​ដូនពេញ ឃុំ​ទួល​សាលា ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

មេ​កន្ទុយលេខ​ដុះ​ស្លែ​២​នាក់​ប្តី​ប្រពន្ធ ដែល​កម្លាំង​ប៉េ​អឹ​ម​បង្ក្រាប​មានឈ្មោះ ដូច​ខាងក្រោម ២.​ឈ្មោះ ហៀ​ង ឃី​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មេ​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ និង​២.​ឈ្មោះ ខេ​ង ផ​ល្លី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​មេ​កន្ទុយលេខ រស់នៅ​ជាមួយ​គ្នា ៕

មេ​កន្ទុយលេខ​ដុះ​ស្លែ​២​នាក់​ប្តី​ប្រពន្ធ ដែល​កម្លាំង​ប៉េ​អឹ​ម​បង្ក្រាប​មានឈ្មោះ ដូច​ខាងក្រោម ២.​ឈ្មោះ ហៀ​ង ឃី​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​មេ​កន្ទុយលេខ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ និង​២.​ឈ្មោះ ខេ​ង ផ​ល្លី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]