(ភ្នំពេញ)៖ គ្រប់កាយវិការ​ពាក្យពេចន៍​ទាំងអស់ របស់គិលានុបដ្ឋាក​យិកា និងឆ្នប ដែលបង្ហាញពីភាព​ទន់ភ្លន់​រួសរាយរាក់ទាក់ ចំពោះអ្នកជំងឺ គឺជាឱសថ​ដ៏ស័ក្តិសិទ្ធមួយជួយបញ្ជ្រៀបឲ្យ​អ្នកជំងឺមានអារម្មណ៍ជ្រះថ្លា និងផ្តល់ជំនឿចិត្តមួយចំណែក ក្នុងការថែទាំ​ព្យាបាល អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ, នេះជាការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។

​ក្នុង​ទិវា​វិទ្យាសាស្រ្ត​ថែទាំ​របស់គិលានុបដ្ឋាក​យិកា និងឆ្មប​លើកទី​៧ នៅព្រឹកថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ​លោក ឈាង រ៉ា បានបញ្ជាក់ទៀតថា គិលានុបដ្ឋាកយិកា និងឆ្មប​ត្រូវអនុវត្តឲ្យបានល្អជាប្រចាំនូវកាយវិកា ពាក្យសម្តី ដែលជា​កាតព្វកិច្ច​ចាំបាច់ រួមផ្សំជាមួយនឹងការពិនិត្យព្យាបាលជំងឺ ស្របទៅតាមកិច្ចការវិទ្យាសាស្រ្តថែទាំ​ ព្រោះការងារថែទាំ គឺជាការងារមួយដែលមានគុណតម្លៃ ​ក្នុងការកំណត់ប្រសិទ្ធភាព គុណភាព នៃការព្យាបាលថែទាំជំងឺ ឲ្យកាន់តែមានការជឿនលឿន សំដៅបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវជំនឿទុកចិត្ត និងភាពកក់ក្តៅ ឲ្យបានយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ និងអ្នកទទួលសេវាព្យាបាល​ពីមន្ទីពេទ្យ។

​លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា វិធីសាស្រ្តថែទាំទាំងនេះ អាចជួយផ្តល់អត្ថប្រយោជន៍ផងដែរ ឲ្យគិលានុបដ្ឋាក​យិកា និងឆ្មប ទាំងឡាយឲ្យយល់ដឹងពីតួនាទីទទួលខុសត្រូវ និងភាពម្ចាស់ការក្នុងភារកិច្ចចាំបាច់របស់ខ្លួន ព្រមទាំងមានភាពជឿជាក់ ចំពោះរាល់សកម្មការងារថែទាំងជំងឺ និងជួយឲ្យមានការ​សហការបានល្អ និងត្រឹមត្រូវបំផុត​ជាមួយសហការី និងជាមួយគ្រូពេទ្យព្យាបាល។

​ជាមួយគ្នានោះ លោកសាស្រ្តាចារ្យ ​ក៏បានជម្រុញឲ្យគិលានុបដ្ឋាក​យិកា និងឆ្មប ត្រូវចេះយកចិត្តទុកដាក់ស្និទ្ធស្នាល ជាមួយ​អ្នកជំងឺដោយពោល នូវ​កាយវិការ​ទន់ភ្លន់ និងរួសរាយរាក់ទាក់ជានិច្ច​ទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

គួរបញ្ជាក់ថា មន្ទីពេទ្យកាល់ម៉ែត បានប្រារព្ធទិវា​វិទ្យាសាស្រ្តថែទាំ​របស់គិលានុបដ្ឋាក​យិកា និងឆ្មប លើកទី​៧នេះ ក្នុងគោលដៅសំខាន់ លើកកម្ពស់សមត្ថភាពក្នុងការអនុវត្ត បង្កើនគុណភាព ក្នុងផ្តល់សេវាថែទាំ និងអភិវឌ្ឍន៍ផ្នែកនីមួយៗ ប្រកបដោយគុណភាព មានប្រសិទ្ធភាព ព្រមទាំងមានភាពទទួលខុសត្រូវ របស់គិលានុដ្ឋាក​យិកា ឆ្មប ដែលជាសហការី​ជិតស្និទរបសគ្រូពេទ្យ​។

ពិសេសការពង្រឹងសមត្ថភាព​ការទទួលខុសត្រូវ ក្នុងការអនុវត្តការងារថែទាំងឲ្យមានគុណភាពស្របតាម​ការវិវត្តន៍ នៃបច្ចេកវិទ្យាថ្មី និងការផ្តល់ ការថែទាំងដូចៗគ្នា ទាំងអ្នកក្រីក្រ ក៏ដូចជាអ្នកមានលទ្ធភាព ដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈក្នុងការថែទាំ ជាមួយគ្នាការបាន​ពង្រឹង នៃការរៀបចំសណ្តាប់ធ្នាប់ អនាម័យ ភាពស្អាត ជានិច្ចរបស់បុគ្គលិកមន្ទីពេទ្យ លុបបំបាត់ចោលការចម្លងរោគ​នៅក្នុងមន្ទីពេទ្យ​៕

គ្រប់កាយវិការ​ពាក្យពេចន៍​ទាំងអស់ របស់គិលានុបដ្ឋាក​យិកា និងឆ្នប ដែលបង្ហាញពីភាព​ទន់ភ្លន់​រួសរាយរាក់ទាក់ ចំពោះអ្នកជំងឺ គឺជាឱសថ​ដ៏ស័ក្តិសិទ្ធមួយជួយបញ្ជ្រៀបឲ្យ​អ្នកជំងឺមានអារម្មណ៍ជ្រះថ្លា

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]