អូស្ត្រាលី៖ Triangular TR-3B សំដៅលើប្រភេទយានជំនិះម៉្យាង ដែលអាចហោះហើរបានលើទីអវកាស ត្រូវបានក្រុមអ្នកទ្រឹស្តីវិទូមួយចំនួនសង្ស័យថា បានផលិតឡើងដោយសហរដ្ឋអាមេរិក និងកំពុងរក្សាការសំងាត់ មិនឲ្យពិភពលោកបានដឹង។ នេះបើ​យោងតាមសារព័ត៌មានដេលីស្តារ របស់ចក្រភពអង់គ្លេស។

វត្ថុម៉្យាង ត្រូវគេជឿជាក់ថា Triangular TR-3B ហោះកាត់ ទីក្រុងប៉ារីស (២០០៨)

Triangular TR-3B ត្រូវបានជឿជាក់ថា បានផលិតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៧០ នៅបរិវេណមូលដ្ឋានយោធាមួយកន្លែងរបស់អាមេរិក គឺមូលដ្ឋានយោធាជើងអាកាស Area 51។

កន្លងមកនេះ មានការជួបប្រទះហេតុការណ៍មួយ ដែល Google Earth មានមុខងារខាងចាប់យករូបភាពលើភពផែនដី តាមរយៈផ្កាយរណប បានថតជាប់វត្ថុចម្លែកម៉្យាង ត្រូវបានគេជឿជាក់ថា ជា Triangular TR-3B នេះឯង។ រីឯមនុស្សម្នាដទៃទៀត បានសង្ស័យថា រូបភាពដែលបានថតជាប់នោះ គឺជាថាសហោះ របស់មនុស្សភពខាងក្រៅ (UFO)។

ហេតុការណ៍ខាងលើ បានកើតឡើង នៅបរិវេណក្បែរសួនឧទ្យានជាតិ Badgingarra និងតំបន់អភិរក្សធម្មជាតិ Wongonderrah ស្ថិតនៅភាគខាងលិចប្រទេសអូស្ត្រាលី។

អ្នកប្រមាញ់ថាសហោះ (UFO) ម្នាក់ មានឈ្មោះ Mike Zeroh បានឲ្យដឹងក្នុងឆែណែល យូធូបរបស់លោកយ៉ាងដូច្នេះថា៖

ពួកយើងមិនដឹងថាវា មកអូស្រ្តាលីធ្វើអ្វីនោះទេ តែយើងជឿជាក់ថា នេះជារឿងពិត មិនមែនជាការបោកប្រាសឡើយ ហើយវាអាចជា យន្តហោះចម្បាំងមួយគ្រឿង ឬអាចជាថាសហោះរបស់មនុស្សក្រៅភព។

វត្ថុដែលជាសង្ស័យថាជាថាសហោះ ឬ ជាយាន Triangular TR-3B មួយគ្រឿងនោះ ត្រូវបានគេរាយការណ៍ថា ស្រាប់តែបាត់ស្រមោលលើ Google Earth ទំនងប្រហែលត្រូវបានលាក់ទុក ដើម្បីបំបាត់ភស្តុតាង។ 

ថាសហោះ ឬ ជាយាន Triangular TR-3B រកឃើញលើ Google Earth

ទោះយ៉ាងណា មានការសង្ស័យផងដែរថា រូបភាពដែលចាប់បានកាលនោះ គ្រាន់តែជាផ្នែកមួយនៃ ស្ថានីយ៍ផលិតថាមពលប្រើប្រាស់ខ្យល់ ក្នុងតំបន់ប៉ុណ្ណោះ ពោលពុំមែនជាថាសហោះ ឬយាន Triangular TR-3B របស់អាមេរិកឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]