ដោយផ្អែកលើការស្រាវជ្រាវបានឲ្យដឹងថាសាច់កង្កែបគឺមានអត្ថប្រយោជន៍ដល់សុខភាព។ អ្នកពិតជាភ្ញាក់ផ្អើល ហើយអស់សំណើចមែនទេនៅពេលដែលបានលឺ? 

ជាការពិតណាស់មានមនុស្សមួយចំនួនគឺខ្ពើមសាច់កង្កែប ហើយពួកគេមិនញ៉ាំសាច់មួយនេះនោះទេ។ ប៉ុន្តែក៏មិនមែនមានន័យថាអត់មានអ្នកចូលចិត្តដែរ! គឺថាមនុស្សភាគច្រើនគួរសមដែរតើដែលចូលចិត្តសាច់កង្កែបនេះ។ 

ដោយផ្អែកលើការស្រាវជ្រាវបានឲ្យដឹងថាសាច់កង្កែបគឺមានអត្ថប្រយោជន៍ចំពោះសុខភាព។

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់សាច់កង្កែប៖

#សាច់កង្កែបវាមានផ្ទុកសារធាតុចិញ្ចឹមដូចជា

• ថាមពល ៧៣គីឡូកាឡូរី

• ប្រូតេអ៊ីត ១៦.៤ក្រាម

• ជាតិខ្លាញ់ ០.៣ក្រាម

• កាបូនអ៊ីដ្រាត ០ក្រាម

• កាល់ស្យូម ១៨មីលីក្រាម

• ផូស្វ័រ ១៤៧មីលីក្រាម

• ស័ង្កសី ១មីលីក្រាម

• វីតាមីន B1 ទទួលបានអត្ថប្រយោជន៍០.១៤មីលីក្រាម និងវីតាមីន C ទទួលបានអត្ថប្រយោជន៍ ០ក្រាម 

#សាច់កង្កែបមានអត្ថប្រយោជន៍ផ្សេងទៀតរួមមាន

១.ជាប្រភពនៃសត្វដែលមានប្រូតេអ៊ីន

សាច់កង្កែបវាល្អសម្រាប់សុខភាពរបស់អ្នកដោយសារតែវាផ្ទុកអាហាររូបត្ថម្ភខ្ពស់ដែលជាប្រភពនៃប្រូតេអ៊ីន។ ម្យ៉ាងទៀតមនុស្សជាច្រើនទៀតជឿជាក់ថាសាច់កង្កែបអាចព្យាបាលជំងឺបានដូចជាអត្ថប្រយោជន៍នៃការបរិភោគពពួកសត្វល្អិតផ្សេងទៀតអ៊ីចឹងដែរ។

២.ជម្រុញដល់អ្នកដែលពុំមានកម្លាំង

អ្នកអាចធ្វើភេសជ្ជៈពីសាច់កង្កែបបាន ហើយមិនត្រឹមតែប៉ុណ្ណោះសូម្បីតែមនុស្សនៅPeru ក៏បានជឿថាទឹកភេសជ្ជៈដែលធ្វើពីសាច់កង្កែបអាចជួយបង្កើនថាមពលដល់ពួកគេបានទៀតផង។

៣.ដោះស្រាយបញ្ហាបេះដូង

នៅក្នុងចំនុចនេះវាទាក់ទងទៅនឹងការចម្អិនសាច់កង្កែបគឺមិនត្រូវឲ្យលើសពី២០នាទីនោះទេ ម្យ៉ាងទៀតអ្នកគួរបន្ថែមខ្ទឹមសនៅពេលចម្អិនសាច់កង្កែបដើម្បីជួយដល់សុខភាពបេះដូង។

៤.ព្យាបាលជំងឺហឺត តាមរយៈភេសជ្ជៈ

ភេសជ្ជៈដែលធ្វើពីសាច់កង្កែបគឺអាចការពារជំងឺហឺតបាន ម្យ៉ាងទៀតភេសជ្ជៈនេះមានភាពល្បីល្បាញនៅ Peru និងលក់ដាច់ជាងគេនៅក្នុងផ្សារនៃទីក្រុងលីម៉ា(Lima)ដែលគេហៅឈ្មោះភេសជ្ជៈនោះថាextracto de rana។

៥.វាដូចជាអង់ទីប៊ីយូទិក

ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យArab Emirates បានបង្ហាញថាស្បែកដែលជាប់នឹងសាច់កង្កែបគឺវាមានសារធាតុល្អដែលមនុស្សអាចយកវាជាថ្នាំអង់ទីប៊ីយូទិកប្រឆាំងទៅនឹងពពួកstaphylococcus aureus ។

៦.ព្យាបាលរបួសឆាប់ជាសះស្បើយ

អ្នកវិទ្យាសាស្ត្រលោកសាស្រ្តាចារ្យ chris shaw បានរកឃើញថាសាច់កង្កែបដែលត្រូវបានគេដុតចម្អិននឹងភ្លើងគឺមានប្រូតេអ៊ីនដែលអាចព្យាបាលរបួសបានយ៉ាងឆាប់រហ័ស។

៧.ការពារការរលាកទងសួត បើហូបសមរម្យល្មម

ភេសជ្ជៈដែលធ្វើពីសាច់កង្កែបគឺអាចព្យាបាលការរលាកទងសួតបានដូចគ្នា។

៨.ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម បើហូបសមរម្យល្មម

អ្នកជំងឺទឹកនោមផ្អែម និងអ្នកជំងឺបេះដូងក៏អាចទទួលទានសាច់កង្កែបដើម្បីព្យាបាលជំងឺរបស់ពួកគេ។

ដោយផ្អែកតាមការស្រាវជ្រាវសាច់កង្កែបអាចព្យាបាលរបួសអ្នកជំងឺទឹកនោមផ្អែមបានទៀតផង។

៩.ការពារមហារីក បើហូបសមរម្យល្មម

វេជ្ជបណ្ឌិតមកពីចាកាតាក៏បានប្រើប្រាស់សាច់កង្កែបដើម្បីយកមកធ្វើជាគ្រឿងផ្សំធ្វើជាឱសថជំនួយសម្រាប់បង្ការជំងឺមហារីកផងដែរ។ 

នៅក្នុងសាច់កង្កែបវាក៏មានពពួកព្រូន(worm) ជាច្រើនផងដែរ ដូច្នេះអ្នកគួរប្រុងប្រយ័ត្ននៅពេលទទួលទានវា។

#បើទោះបីជាវាមានអត្ថប្រយោជន៍ក៏ដោយ ប៉ុន្តែអ្នកក៏ត្រូវប្រុងប្រយ័ត្នផងដែរ

• ដោយយោងតាម The warden of wildlife បានឲ្យដឹងថាប្រសិនបើអ្នកញ៉ាំសាច់កង្កែបច្រើនហួសប្រមាណវាអាចបណ្តាលឲ្យមានជំងឺមួយចំនួនដោយផ្តើមចេញពីជំងឺមហារីក រហូតដល់ខូចតម្រង់នោម និងដាច់សរសៃឈាម។

• លើសពីនេះទៅទៀតនៅក្នុងសាច់កង្កែបវាក៏មានពពួកព្រូន(worm) ជាច្រើនផងដែរ ដូច្នេះអ្នកគួរប្រុងប្រយ័ត្ននៅពេលទទួលទានវា

• សូមកុំបរិភោគសាច់កង្កែបដែលមានជាតិពុល ព្រោះអ្នកអាចទទួលបានផលអាក្រក់ត្រឡប់មកវិញ៕ 

សូមកុំបរិភោគសាច់កង្កែបដែលមានជាតិពុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]