ការហាត់ប្រាណដោយគេងដាក់ជើងលើជញ្ជាំង ដែលភាសាផ្លូវការហៅថា Viparita karani គឺជាលំហាត់ប្រាណមួយដែលមានភាពងាយស្រួលបំផុត ដោយអ្នកណាៗក៏អាចអនុវត្តបានគ្រប់ៗគ្នាដែរ។ វាជាលំហាត់ប្រាណដែលអាចជួយបន្ធូរបន្ថយភាពតានតឹងនៃអារម្មណ៍ និងបន្ថយការឈឺចាប់សាច់ដុំនៃការលេងកីឡា ឬកិច្ចការប្រចាំថ្ងៃរបស់អ្នកបានយ៉ាងប្រសើរ។

ដោយការហាត់ប្រាណលើកជើងឡើងលើផ្ទប់នឹងជញ្ជាំងនេះមាន  ៣របៀបខុសៗគ្នាដូចជា៖

១. ការដាក់ជើងសណ្តូកស្របស្មើគ្នាជាប់នឹងជញ្ជាំង (មើលរូប)

ការដាក់ជើងសណ្តូកស្របស្មើគ្នាជាប់នឹងជញ្ជាំង

២. ការដាក់ជើងជាប់ជញ្ជាំងកន្ធែកចេញពីគ្នាឱ្យចេញរាងជាអក្សរ V (មើលរូប)

ការដាក់ជើងជាប់ជញ្ជាំងកន្ធែកចេញពីគ្នាឱ្យចេញរាងជាអក្សរ V

៣. ការដាក់ជើងជាប់ជញ្ជាំង តែអង្គុញបង្រួមជើងចូលគ្នាដោយបាតជើងប៉ះនឹងបាតជើង (មើលរូប)

ការដាក់ជើងជាប់ជញ្ជាំង តែអង្គុញបង្រួមជើងចូលគ្នាដោយបាតជើងប៉ះនឹងបាតជើង

អ្នកអាចជ្រើសយកវិធីណាមួយក៏បានដើម្បីអនុវត្តតាមចំណង់ចំណូលចិត្ត និងគិតថាមានភាពងាយស្រួលសម្រាប់អ្នក រៀងៗខ្លួន ព្រោះវាសុទ្ធតែមានអត្ថប្រយោជន៍ដូចៗគ្នាទាំងអស់ដូចជា៖

# ជួយធ្វើឱ្យឈាមដើរស្រួល និងបំបាត់ការរលាក

ការអនុវត្តវិធីហាត់ប្រាណបែបនេះជាប្រចាំ អាចជួយធ្វើឱ្យសសៃឈាមរបស់អ្នកដើរបានស្រួល ជាពិសេសបង្កើនលំហូរឈាម និងចរន្តឈាមឱ្យរត់សព្វពេញរាងកាយ បន្ទាប់ពីអ្នកមានភាពនឿយហត់ ស្ពឹកស្រពន់បន្ទាប់ពីអង្គុយ ឬឈរច្រើនពេកផងដែរ។ ម្យ៉ាងទៀតលំហាត់ប្រាណមួយនេះ ថែមទាំងអាចជួយបំបាត់អាការហើមជើង ជង្គង់ និងភ្នែកគោទៀតផង។ ការហាត់ប្រាណនេះល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានផ្ទៃពោះ។

ការហាត់ប្រាណនេះល្អបំផុតសម្រាប់អ្នកដែលកំពុងតែមានផ្ទៃពោះ។

# បំបាត់ការឈឺចុកចាប់សសៃ និងឈឺឆ្អឹងខ្នង

បន្ទាប់ពីធ្វើកិច្ចការប្រចាំថ្ងៃច្រើនពេក អ្នកប្រាកដជាមានការឈឺចុកចាប់សសៃសសូង ជាពិសេសឈឺឆ្អឹងខ្នងតែម្តង។ ការហាត់ប្រាណមួយនេះអាចជួយអ្នកបានដែរ ដោយវាអាចជួយសម្រួលបញ្ហាសសៃ បន្ថយសម្ពាធឆ្អឹងខ្នង និងការឈឺចុកចាប់ផ្សេងៗលើរាងកាយ ជាពិសេសគឺឈឺឆ្អឹងខ្នងតែម្តង។

ការហាត់ប្រាណមួយនេះអាចជួយអ្នកបានដែរ ដោយវាអាចជួយសម្រួលបញ្ហាសសៃ បន្ថយសម្ពាធឆ្អឹងខ្នង និងការឈឺចុកចាប់ផ្សេងៗលើរាងកាយ ជាពិសេសគឺឈឺឆ្អឹងខ្នងតែម្តង

# ជួយបន្ធូរបន្ថយភាពតានតឹង

ដោយសារតែក្បាច់ហាត់ប្រាណនេះជួយសម្រួលលំហូរឈាមឱ្យដើរស្រួល និងសព្វសសៃ និងអាចជួយបន្ថយអាការឈឺចាប់សាច់ដុំរាងកាយបែបនេះហើយ បានជាវាមានផលប៉ះពាល់ល្អដល់សុខភាពផ្លូវចិត្តរបស់អ្នកផងដែរ។ ដោយការធ្វើលំហាត់ប្រាណមួយនេះ អាចជួយរំញោចសសៃប្រសាទរបស់អ្នកមានភាពស្ងប់ស្ងាត់ បំបាត់ស្ត្រេស និងអារម្មណ៍តានតឹងបានយ៉ាងប្រសើរ។ 

ជាពិសេសនោះ ការធ្វើបែបនេះជាប្រចាំថែមទាំងអាចជំនួយដល់ការគេងបានផងដែរ ដោយធ្វើឱ្យអ្នកឆាប់គេងលក់ និងគេងលក់ស្កប់ស្កល់ជាងមុនជាដើម។

ជាពិសេសនោះ ការធ្វើបែបនេះជាប្រចាំថែមទាំងអាចជំនួយដល់ការគេងបានផងដែរ ដោយធ្វើឱ្យអ្នកឆាប់គេងលក់ និងគេងលក់ស្កប់ស្កល់ជាងមុនជាដើម

ចំណាំ៖ នេះជាក្បាច់ប្រាណដែលអ្នកណាៗក៏អាចហាត់បានដែរ ដោយសារតែវាមិនចាំបាច់ត្រូវការកម្លាំងច្រើន ជាពិសេសមិនចាំបាច់ហត់ធ្វើចលនារាងកាយ។ ទោះជាយ៉ាងណា ក្បាច់មួយនេះគួរតែចៀសវាងផងដែរ សម្រាប់អ្នកដែលមានបញ្ហាឈឺខ្នងធ្ងន់ធ្ងរ អ្នកដែលមានបញ្ហាឈឺឆ្អឹង-ក ជាដើម  និងសូម្បីតែស្ត្រីដែលមករដូវក៏មិនគួរធ្វើលំហាត់ប្រាណមួយនេះផងដែរ។ សម្រាប់អ្នកដែលមានបញ្ហាផ្សេងៗ ឬមានការសង្ស័យ អ្នកអាចទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញបាន៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]