ភ្នំពេញ៖ អ្នកនាង ទូច ស្រីល័ក្ខ គឺជាតារាសម្តែង និងជាតារាចម្រៀងមូយរួប ពោរពេញទៅដោយទេពកោសល្យ ខាងផ្នែកសិល្បៈ និងភាពក្រមិចក្រមើមមិនចេះរីកស្ងួត។

មូយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អ្នកនាងបានចេញបទចម្រៀងជាច្រើន ដែលធ្វើឲ្យទស្សនិកជនមួយចំនួនធំពេញចិត្ត ស្តាប់ហើយមិនចេះជិនណាយ ជាមួយនឹងអត្ថន័យ បង្កប់នូវមនោសញ្ចេតនាចាក់ដោតជាខ្លាំង។ ជាពិសេស លាតត្រដាងពីការពិតនៅក្នុងសង្គមបច្ចុប្បន្នតែម្តង។

យ៉ាងណាមិញ កាលពីថ្មីៗនេះ អ្នកនាង ទូច ស្រីល័ក្ខ ក៏បានចេញនូវវីដេអូឃ្លីបខ្លីមួយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក លក្ខណអប់រំ និងជួយដាស់តឿនដល់មិត្តៗសុភាពនារី ឲ្យដឹងអំពីសម្រស់ជាចម្បង ដាច់ខាតត្រូវ យកចិត្តទុកដាក់បំផុត រួមទាំងផ្នែករាងកាយផងដែរ។ 

នៅក្នុងវីដេអូឃ្លីបនោះ អ្នកនាងបាននិយាយថា ការតុបតែងខ្លួនគឺជាមួយដ៏រឿងសំខាន់បំផុត អាយុគ្រាន់តែជាតួលេខ។ ទោះបីជាមានគ្រូសារ ឬមានកូនហើយក៏ដោយ តែសុខភាពសម្រស់គឺ ពិតជាសំខាន់ណាស់។ ជាពិសេសគឺមនុស្សស្រីយើងតែម្តង ត្រូវតែគិតគូរឡើងវិញពីចំណុចទាំងអស់នេះ ៕

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ 

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ