ភ្នំពេញ៖ HMD Global ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ Nokia បានប្រារព្ធពិធីខួបកំណើតលើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ12 ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន 5ប្រភេទ និងទូរស័ព្ទចុចប៊ូតុង ចំនួន 7ប្រភេទ នៅលើទីផ្សារ170 ប្រទេស និងបានបញ្ចូលភាសាចំនួន 48 ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុននាពេលអនាគត។ សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង 20ពីសមាជទូរស័ព្ទពិភពលោក(Mobile World Congress)ឆ្នាំ 2017 និងត្រូវបានលក់អស់យ៉ាងលឿនបំផុតនៅលើទីផ្សារទូទាំងពិភពលោក។ 

គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ

សូមរំឭកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ 2017 កន្លងទៅ។ ក្នុងរយៈពេល 6 ខែ មានNokia ស្មាតហ្វូនចំនួន 5 ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2

ទន្ទឹមនឹងនេះ ទូរស័ព្ទ Nokia ប៊ូតុង 5ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរស័ព្ទដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។

សមិទ្ធផលថ្មីៗទាំងនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រជាងមួយលាននាក់បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរស័ព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរស័ព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង 200 លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង 87 លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ 2,2 លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។

គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ

លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា៖ «បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យនេះ ជាដំបូងខ្ញុំសូមអរគុណដល់អ្នកគាំទ្ររបស់យើងទាំងអស់ចំពោះការឆ្លើយតបដ៏មានតម្លៃ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និងផ្ដល់ទំនុកចិត្តពួកគេចំពោះទូរស័ព្ទ Nokia ថ្មីរបស់យើង ។ ទាំងនេះបង្ហាញពីគុណតម្លៃនៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអ្វីដែលពួកគេចង់បានពីការប្រើប្រាស់ទូរស័ព្ទ។ ជាមួយនិងភាពរីកចម្រើនដែលយើងបានបង្កើត និងការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើបនឹងសមិទ្ធផលថ្មីៗផ្សេងទៀតដែលនឹងមកដល់ក្នុងឆ្នាំ 2018 ខាងមុខនេះ សម្រាប់យើង និងអ្នកគាំទ្រទាំងអស់របស់យើង។»  

គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ

គ្រួសារ Nokia តែងតែជឿជាក់ថាអ្នកប្រើប្រាស់ទាំងអស់ ត្រូវតែទទួលបាននូវផលិតផលដែលមានគុណភាពខ្ពស់មិនមែនត្រឹមតែម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ។ ជាមួយទស្សនវិស័យនៃការរចនាដ៏ប៉ិនប្រសប់និងសមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និងបញ្ចូលទៅក្នុងរចនាបថរបស់ទូរស័ព្ទ។

កន្លងមក ក្រុមការងារបានខិតខំច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។ គូសបញ្ជាក់លើលក្ខណៈពិសេសនៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាពនៃទូរស័ព្ទម៉ាក Nokia ភាពសាមញ្ញ និងអាចជឿទុកចិត្តបាន រាល់ទូរស័ព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើងសម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីគ្រប់វ័យ៕

គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ
គ្រាន់តែ1 ឆ្នាំសោះ Nokia ចេញទូរស័ព្ទដល់ទៅ 12 ប្រភេទ

សម្រាប់ព័ត៌មានបន្ថែមអំពីទូរស័ព្ទNokiaគ្រប់ប្រភេទសូមចុច៖ https://www.nokia.com/en_int/phones/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]