កូរ៉េខាងត្បូង៖ នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយរបស់ចិន Sina បានចុះផ្សាយ ទាក់ទងទៅនឹងប្អូនប្រុសបង្កើតរបស់ កំពូលតារាស្រីប្រចាំប្រទេសចិន កញ្ញា Fan Bingbing ដែលមានឈ្មោះថា Fan Chengcheng ដែលបច្ចុប្បន្ននេះ លោកកំពុងតែហ្វឹកហ្វាត់ នៅឯប្រទេសកូរ៉េខាងត្បូង ដើម្បីក្លាយខ្លួនជាតារាចម្រៀង Kpop ។

គួរឲ្យដឹងផងដែរថា Fan Chengcheng ត្រូវជាប្អូនប្រុសបង្កើត របស់កំពូលតារាស្រី រហស្សនាមរាជនីសម្រស់ Fan BingBing កើតនៅក្នុងឆ្នាំ២០០០ ដែលមានអាយុតិចជាងនាងរហូតទៅដល់១៩ឆ្នាំឯណោះ។

Fan BingBing និងប្អូនប្រុស Fan Chengcheng

ប៉ុន្តែមិនថាយ៉ាងណា បច្ចុប្បន្ននេះ ប្អូនប្រុសបង្កើតរបស់តារាស្រី កំពូលសម្រស់រូបនេះ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីក្លាយខ្លួនទៅជាតារា Kpop ដែលនឹងត្រៀមចេញពន្លក ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះហើយ។

លើសពីនេះទៅទៀតនោះ ខណៈ Fan ChengCheng មិនទាន់បានលេចមុខលេចមាត់ជាតារា Kpop ជាផ្លូវការផង គេសង្កេតឃើញថា អនាគតតារា Kpop រូបនេះ ក៏ចាប់ផ្តើមមានក្រុមអ្នកគាំទ្របាត់ទៅហើយ។ ជាពិសេសនោះ លោកក៏កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅលើបណ្តាញសង្គមថែមទៀតផង។ 

ប្អូនប្រុសរបស់ Fan BingBing លោក Fan Chengcheng
ប្អូនប្រុសរបស់ Fan BingBing លោក Fan Chengcheng

ក្នុងនោះ ក៏មានអ្នកគាំទ្រជាច្រើន បាននិយាយសរសើរពីមុខមាត់ ដ៏ស្រស់សង្ហារបស់លោក និងបានបញ្ចេញមតិផ្សេងៗពីគ្នា ដោយអ្នកខ្លះលើកឡើងថា៖ « ភាពសង្ហារបស់គាត់ នឹងល្បីដល់កំពូល បើសិនជាគាត់មានមុខមាត់កាន់តែដូចបងស្រីខ្លាំង» ។ រីឯអ្នកខ្លះទៀត៖ «ចង់ឃើញគាត់បង្ហាញខ្លួនឆាប់ៗនេះ»  ចំណែកអ្នកផ្សេងទៀត ក៏បានបញ្ចេញមតិរបស់ពួកគេដែរថា «ខ្ញុំពិតជាចង់ដឹងណាស់ថា តើគាត់នឹងបង្ហាញខ្លួន នៅក្នុងក្រុមចម្រៀងមួយណាទៅ» ជាដើម។

សរុបមក អ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំមើលការបង្ហាញខ្លួន ជាផ្លូវការរបស់ Fan Chengcheng ក្នុងនាមជាតារាកូរ៉េ Kpop មួយរូប ចង់ដឹងថាតើលោកធ្វើបានល្អប៉ុណ្ណា? ។ ជាពិសេសនោះ គ្រប់គ្នាក៏ចង់ដឹងច្បាស់ ថាតើ Chengcheng មានមុខមាត់សង្ហាកម្រិតណាទៅ និងសង្ឃឹមថាលោកនឹងបង្ហាញខ្លួន ឲ្យប្រិយមិត្តបានឃើញក្នុងពេលឆាប់ៗនេះផងដែរ៕   

ប្អូនប្រុសរបស់ Fan BingBing លោក Fan Chengcheng
ប្អូនប្រុសរបស់ Fan BingBing លោក Fan Chengcheng
ប្អូនប្រុសរបស់ Fan BingBing លោក Fan Chengcheng
រូបថតគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]