អាមេរិក៖ តារាបង្ហាញម៉ូតដ៏ល្បីល្បាញរបស់អាមេរិកនាង Kendall Jenner បានជាប់ឈ្មោះតារាស្រី ដែលរកបានចំណូលបានខ្ពស់ជាងគេប្រចាំឆ្នាំ ២០១៧នេះ រហូតដល់ទៅ ២២លានដុល្លារអាមេរិក។

តារាបង្ហាញម៉ូតអាមេរិកនាង Kendall Jenner

បើក្រឡេកទៅមើលផ្ទះ របស់តារាស្រីរូបនេះវិញ ក៏មិនធម្មតាដែរ គឺនាងបានរស់នៅក្នុងផ្ទះមួយដ៏ប្រណីត ដែលត្រូវបានគេតុបតែងឡើងតាមបែបអេស្ប៉ាញ យ៉ាងស្រស់ស្អាត ប្រៀបបានដូចជាសណ្ឋាគារលំដាប់ខ្ពស់មួយទៅហើយ។

ផ្ទះមួយនេះ គឺត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៩១ នៅលើផ្ទៃដីដ៏ធំទូលាយ។ វាត្រូវបានគេសង់ឡើង ដោយមានពីរជាន់។ ក្នុងនោះមានបន្ទប់គេង៥ បន្ទប់ទឹក៦ ហើយក៏នៅមានបន្ទប់ មើលកុនផ្ទាល់ខ្លួនមួយផងដែរ។

បន្ថែមពីលើនេះទៅទៀត ក៏នៅមានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវ ព្រមទាំងផ្ទះបាយដ៏ទំទូលាយ ដែលបំពាក់ទៅដោយវត្ថុប្រើប្រាស់ យ៉ាងទំនើបទាន់សម័យពេញទាំងអស់។

ចំណែកឯនៅខាងមុខផ្ទះ ក៏មានសួនច្បារ នៅខាងក្រោយ ក៏មានអាងហែលទឹកយ៉ាងធំ ព្រមទាំងមានទីលានវាយកូនបាល់ និងសួនកុមារធំទូលាយ សម្រាប់ឱ្យក្មួយៗរបស់នាង រត់លេងកម្សាន្តបានយ៉ាងសប្បាយរីករាយថែមទៀតផង ៕

តោះមកទស្សនាផ្ទះរបស់ Kendall Jenner ដូចខាងក្រោមនេះទាំងអស់គ្នា ថាស្រស់ស្អាតយ៉ាងណាខ្លះ៖ 

ទីធ្លាមុខផ្ទះ
ទិដ្ឋភាពនៅក្នុងផ្ទះ
ផ្ទះបាយ
បន្ទប់ទទួលទានអាហារ
បន្ទប់ទទួលភ្ញៀវ
បន្ទប់មើលទូរទស្សន៍
បន្ទប់ដាក់របស់អនុស្សាវរីយ៍
បន្ទប់គេង
បន្ទប់គេង
បន្ទប់ទឹក
បន្ទប់ទឹក
ទីធ្លាក្រោយផ្ទះ
ទីធ្លាក្រោយផ្ទះ
កន្លែងអង្គុយលេងក្រោយផ្ទះ
អាងហែលទឹក
អាងហែលទឹក
បន្ទប់ស្ប៉ា
ទីលានលេងកីឡា
សួនកុមារ
តារាបង្ហាញម៉ូតអាមេរិកនាង Kendall Jenner

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]