អង់គ្លេស៖ ខែ្សបម្រើឆ្នើម Paul Pogba បានផ្ដល់កម្លាំងចិត្ដដល់មិត្ដរួមក្រុម Manchester United ទាំងអស់ ក្នុងជំនួបដ៏ធំទល់នឹងក្រុមគូប្រជែង Manchester City ទោះខ្លួនមិនបានលេងក្នុងការប្រកួតនោះក៏ដោយ។

កីឡាករវ័យ ២៤ឆ្នាំ នឹងខកខានការប្រកួត Manchester Derby នៅកីឡាដ្ឋាន Old Trafford ក្រោយពីទទួលបានកាតក្រហម ក្នុងជំនួបដែល Man Utd យកឈ្នះ Arsenal ៣-១ កាលពីថៃ្ងអាទិត្យ សប្ដាហ៍មុន។

ការអវត្ដមានខែ្សបម្រើជម្រើសជាតិបារាំងរូបនេះ បានផ្ដល់បញ្ហាយ៉ាងខ្លាំងដល់អ្នកចាត់ការលោក Jose Mourinho ប៉ុន្ដែ Pogba នៅតែមានជំនឿថា មិត្ដរួមក្រុមណាដែលនឹងជំនួសកន្លែងគេ នឹងផ្ដល់ផលវិជ្ជមានដល់ក្រុមទាំងមូល ព្រមទាំងយកឈ្នះក្រុមដែលដឹកនាំដោយលោក Pep Guardiola ទៀតផង។  

Paul Pogba

Pogba និយាយថា៖ «ខ្ញុំទុកចិត្ដលើមិត្ដរួមក្រុមរបស់ខ្ញុំ។ ទោះខ្ញុំមិននៅទីនោះ ក៏ខ្ញុំនឹងមើលការប្រកួត និងផ្ដល់កម្លាំងចិត្ដដល់ពួកគេដែរ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចយកឈ្នះក្នុងការប្រកួតនោះ» ។

អតីតកីឡាកររបស់ក្រុម Juventus ក៏បានបន្ថែមថា៖ «ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែខ្ញុំពិតជាចង់ជួយក្រុម និងចង់នៅទីនោះ ព្រោះថាពេលនោះ គឺយើងលេងតំណាងឲ្យទីក្រុង ថាតើក្រុមមួយណាដែលខ្លាំងជាងក្នុងទីក្រុង Manchester ហើយខណៈពេលនេះ គឺយើងកំពុងត្រូវការពិន្ទុ។ ការប្រកួតនេះពិតជាសំខាន់ណាស់។ ខ្ញុំពិតជាមានការសោកស្ដាយ» ។

គួរឲ្យដឹងដែរថា Pogba ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម ក្រោយពីបើកបាតជាន់ជើងកីឡាករ Bellerin ក្នុងជំនួបដែល Man Utd ឈ្នះ Arsenal ៣-១ មានន័យថា រូបគេនឹងអវត្ដមានមិនអាចជួយ Man Utd រហូតដល់ទៅ ៣ប្រកួត ៕

Pogba បើកបាតជាន់ Bellerin
Paul Pogba
Paul Pogba

ប្រភព៖ ESPN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]