ចំពោះអត្ថបទមួយនេះយើងគ្រាន់តែចង់ឲ្យអ្នកអានស្វែងយល់ពីបញ្ហាខ្លះទាក់ទងទៅនឹងអត្ថប្រយោជន៍នៃការហាត់ប្រាណ និងហេតុផលមួយចំនួនដែលទាក់ទងទៅនឹងអ្នកដែលធ្វើលំហាត់ប្រាណចង់សម្រកទម្ងន់។

មិនត្រឹមតែប៉ុណ្ណោះយើងគ្រាន់តែចែករំលែកនូវអ្វីដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ក្នុងបំណងដើម្បីជាការស្វែងយល់ទាំងអស់គ្នា។

តោះ! ស្វែងយល់ទាំងអស់គ្នា៖

រូបភាពតំណាង

#ប្រសិនបើអ្នកធ្វើលំហាត់ប្រាណគឺអ្នកមិនអាចស្រកទម្ងន់នោះទេ ដោយសារហេតុផលអ្វីខ្លះ?

ទាំង២ចំណុចនេះគឺជាហេតុផល

១.តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណនឹងមិនជួយឲ្យអ្នកស្រកទម្ងន់បាននោះទេ ប៉ុន្តែវាធ្វើឲ្យអ្នកមានសុខភាពល្អ។

ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់អ្នកមិនត្រូវផ្តោតសំខាន់ទៅលើការធ្វើលំហាត់តែមួយមុខនោះទេ។ ផ្ទុយទៅវិញអ្នកគួរផ្តោតទៅលើរបបអាហារប្រចាំថ្ងៃ របស់អ្នកដែលមានសុខភាពល្អវិញទើបកាន់តែល្អ។

២.ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកឯកទេសខាងបេះដូងជនជាតិអង់គ្លេសលោក Aseem Malhotra បានរកឃើញថា អាហារគឺជាមូលហេតុចម្បងដែលនាំឲ្យធាត់។ ចំណែកឯកីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង ន​ិងមានលក្ខខណ្ឌសុខភាពផ្សេងៗទៀត។

ទន្ទឹមនឹងនេះផងដែរការហាត់ប្រាណដែលមិនបានដុតកាល់ឡូរីគ្រប់គ្រាន់ គឺមិនអាចឲ្យអ្នកស្រកទម្ងន់បាននោះទេ។

#ហេតុផលដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់

មិនថាអ្នកធ្វើលំហាត់ប្រាណប៉ុណ្ណានោះទេ អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ។ 

អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ ។

ហេតុនេះក្រុមអ្នកស្រាវជ្រាវបានអះអាងថាអ្នកគួរតែដល់ពេលវេលាចាកចេញពីការយល់ច្រឡំដូចខាងក្រោមនេះហើយ៖

១.លំហាត់ប្រាណអាចកម្ចាត់កាល់ឡូរី ឬស្រកទម្ងន់

២.អាចចៀសពីការធាត់ដោយសាររបបអាហារប្រចាំថ្ងៃ

៣.ការទទួលទានអាហារដែលមានជាតិកាបូនអ៊ីដ្រាតគឺល្អជាងអាហារដែលមានជាតិខ្លាញ់

៤.ភេសជ្ជៈដែលមានជាតិស្ករ អាហារមិនល្អ និងអាល់កុលវាធ្វើឲ្យអ្នកមានសុខភាពល្អដរាបណាអ្នកហាត់ប្រាណទៀងទាត់

កីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។

ដោយយោងតាមអ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើអ្នកចង់សម្រកទម្ងន់ អាហារមានជាតិខ្លាញ់គឺល្អបំផុត ជាពិសេសគឺអាហារដែលមានជាតិកាបូនអ៊ីដ្រាតទាប និងស្ករទាប។

ហេតុនេះទើបវាត្រូវបានគេណែនាំថាអត្តពលិក អ្នកកីឡា និងអ្នកដែលមានកាយសម្បទានខ្លាំងគួរតែឈប់ទទួលទានអាហារដែលសម្បូរទៅដោយកាបូនអ៊ីដ្រាត។ ផ្ទុយទៅវិញពួកគេគួរតែទទួលទានអាហារដែលមានជាតិខ្លាញ់ខ្ពស់អាចផ្តល់ថាមពលបានច្រើនដល់អ្នក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]