(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ! ក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយកម្រិតពិភពលោក ៣គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក World Taekwando Championship of the Ambassador’s Cup ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ។ នេះបើតាមការឲ្យដឹងពីលោក ជាតិ ខេមរា គ្រូបង្វឹកក្រុមជម្រើសជាតិ និងជាអ្នកដឹកនាំអត្តពលិកកម្ពុជា ចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយនេះ។

លោក ជាតិ ខេមរា បានឲ្យដឹងថា ព្រឹត្តិការណ៍ World Taekwando Championship of the Ambassador’s Cup 2017 ដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះនេះ គឺមានកីឡាករ-កីឡាការិនីជាង ៥០នាក់មកពី ២៥ប្រទេសលើពិភពលោកចូលរួម ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល។

ជាលទ្ធផលក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ក្នុងនោះមានមេដាយមាស២ និងប្រាក់១គ្រឿង ខណៈមេដាយមាស ដណ្ដើមបានដោយកីឡាករ ផល វុណ្ណាត និងកីឡាការិនី ស៊ឹម រចនា ខណៈមេដាយប្រាក់ រកបានដោយកីឡាករ ទួន ណាវុធ៕

ក្រុមកីឡាតេក្វាន់ដូជម្រើសជាតិកម្ពុជា ដណ្ដើមបានមេដាយកម្រិតពិភពលោក ៣គ្រឿង ពីការប្រកួតកីឡាតេក្វាន់ដូជ្រើសរើសជើងឯក World Taekwando Championship of the Ambassador’s Cup ឆ្នាំ២០១៧ នៅសាធារណរដ្ឋកូរ៉េ

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]