បរទេស៖ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi គឺជាកីឡាករជួរមុខ ដែលមានភាគរយខ្ពស់ ក្នុងការឈ្នះពាន Balon D’or ។ ចំណែកឯ ការប្រកាសពានរង្វាន់ Balon D’or ឆ្នាំនេះវិញ ក៏នឹងធ្វើការចេញជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ មហាជនជាច្រើននាក់ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញនូវស្បែកជើងមួយគូរបស់ Cristiano Ronaldo ហើយថែមទាំងជឿជាក់ថា ក្រុមហ៊ុន Nike បានផលិតស្បែកជើងនេះឡើង ដើម្បីអបអរសាទរការឈ្នះពាន Balon D’or លើកទី ៥ ក្នុងអាជីពរបស់ Ronaldo ផងដែរ។

ស្បែកជើងមួយគូនេះ មានឈ្មោះថា Mercurial Superfly V Quinto Triunfo CR7 ដែលក្នុងនោះមានពាក្យថា ជ័យជម្នះលើកទីប្រាំ នៅក្នុងភាសាព័រទុយហ្គាល់ផងដែរ។ លើសពីនេះទៅទៀត ស្បែកជើងមួយគូនេះ ថែមទាំងបានដាក់បញ្ចូល នូវលេខរាងនៃឆ្នាំ (២០០៨, ២០១៣, ២០១៤, ២០១៦) ដែល Ronaldo បានឈ្នះពាន Balon D’or ហើយថែមទាំងមានឆ្នាំ ២០១៧ ទៀតផង។

គួរបញ្ជាក់ផងដែរថា បើសិនជា Ronaldo អាចទទួលពាន Balon D’or ឆ្នាំ ២០១៧ពិតមែន នោះគេនឹងបានពានរង្វាន់មួយនេះ ស្មើគ្នាជាមួយកីឡាករ Lionel Messi ដែលបានឈ្នះ ៥ដងផងដែរ៕  

លេខរាងឆ្នាំដែលធ្វើឲ្យគេភ្ញាក់ផ្អើល
លេខរាងឆ្នាំដែលធ្វើឲ្យគេភ្ញាក់ផ្អើល
ស្បែកជើង Mercurial Superfly V Quinto Triunfo CR7
ស្បែកជើង Mercurial Superfly V Quinto Triunfo CR7
Cristiano Ronaldo ជាមួយនឹងពាន Balon D'or ទាំង ៤របស់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]