ភ្នំពេញ៖ លោក នីកូ បច្ចុប្បន្នគឺជាតារាចម្រៀងឯករាជ្យ ដោយមិនជាប់កុងត្រា និង ជ្រកក្រោម ទ្រនំផលិតកម្មណាមួយនោះទេ។

ជាក់ស្តែង បើទោះបីជាលោក មិនជាប់ពាក់ព័ន្ធនឹងផលិតកម្មណាមួយក្តី ប៉ុន្តែលោកនៅតែ មានភាពល្បីល្បាញ និងមានអ្នកគាំទ្រច្រើនជានិច្ច។ ហើយជាពិសេសនោះ លោកទើបតែ ចេញបទចម្រៀងថ្មីមួយបទ ដ៏ល្បីដែលមានចំណងជើងថា «លាក់បាំង» ថែមទៀតផង។

ដោយឡែក បើយើងក្រឡេកមកមើលពីរូបសម្រស់ របស់តារាចម្រៀងរូបនេះវិញ ក៏មិនធម្មតានោះដែរ។ ជាក់ស្តែង បើផ្អែកទៅលើរាល់រូបភាពដែលលោក នីកូ បានបង្ហោះលើបណ្តាញសង្គម គេសង្កេតឃើញថា លោកពិតជាមានសាច់មុខ ម៉ដ្ឋរលោង និងមិនមានស្នាម ជ្រីវជ្រួញបន្តិចនោះទេ។

ហេតុដូចនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រមួយចំនួន តែងតែសរសើរពីសម្រស់របស់លោក និងចង់ដឹងពីវិធីថែសម្ផស្ស របស់តារាចម្រៀងវ័យក្មេងរូបនេះទៀតផង៕ 

លោក នីកូ ជាមួយនឹងសាច់មុខ ដ៏ស្រស់ស្អាត
លោក នីកូ ជាមួយនឹងសាច់មុខ ដ៏ស្រស់ស្អាត
លោក នីកូ ជាមួយនឹងសាច់មុខ ដ៏ស្រស់ស្អាត
លោក នីកូ ជាមួយនឹងសាច់មុខ ដ៏ស្រស់ស្អាត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ