ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រៀបចំ​សុំ​ណុំ​រឿង​បញ្ជូន​ន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ពី​បទ​ហិង្សា​ដោយ​ចេតនា ព្រោះតែ​ខឹង​នឹង​សង្សា​ខ្លួន​បែកចិត្ត​មាន​សង្សា​ថ្មី ។

ជនសង្ស័យ​បាន​កាប់​ឈ្មោះ​ទាវ សា​រិ​ទ្ធ រង​របួស​ត្រចៀក​ឆ្វេង​១​កន្លែង ដៃ​ឆ្វេង​១​កន្លែង ជើង​ឆ្វេង​១​កន្លែង ចំណែក​ឈ្មោះ​សឹ​ង្ហ សុ​ភ័ក្ត្រ របួស​កដៃ​ឆ្វេង​១​កន្លែង

លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៊ុល គឹ​ម​សាន ហៅ​ចិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ឈ្មោះ ប៊ុល គឹ​ម​សាន​នេះ បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ កាប់​ទៅ​លើ​ឈ្មោះ ទាវ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ ២០១៧ ឈ្មោះ ប៊ុល គឹ​ម​សាន​នេះ បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ កាប់​ទៅ​លើ​ឈ្មោះ ទាវ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន​មក​ស្នាក់​នៅ​ធ្វើការ​នៅ​រោងចក្រ ស្ថិត​ក្នុងភូមិ​អូរ​នាង សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ឈ្មោះ​សឹ​ង្ហ សុ​ភ័ក្ត្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​២​នាក់ ជាស​ង្សា​នឹង​គ្នា កំពុង​អង្គុយ​លេង​នៅផ្ទះ​ឈ្មោះ​ស្រី​ម៉ៅ នៅ​ភូមិ​ជាមួយ​គ្នា ស្រាប់តែ​ម្នាក់​ជនសង្ស័យ​បាន​កាប់​ឈ្មោះ​ទាវ សា​រិ​ទ្ធ រង​របួស​ត្រចៀក​ឆ្វេង​១​កន្លែង ដៃ​ឆ្វេង​១​កន្លែង ជើង​ឆ្វេង​១​កន្លែង ចំណែក​ឈ្មោះ​សឹ​ង្ហ សុ​ភ័ក្ត្រ របួស​កដៃ​ឆ្វេង​១​កន្លែង ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

ជនសង្ស័យ​ឈ្មោះ​ប៊ុល គឹ​ម​សាន ហៅ​ចិន

លោក​វរសេនីយ៍ត្រី សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ទៀត​ថា ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជ​អាជ្ញាធរ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឈាន​ដល់​ការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ប៊ុល គឹ​ម​សាន ហៅ​ចិន នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ភូមិ​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ រួច​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ។

ចម្លើយ​សារភាព​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​នឹង​ឈ្មោះ​សឹ​ង្ហ សុ​ភ័ក្ត្រ ធ្លាប់​ស្រឡាញ់​គ្នា​យូរហើយ តែ​ពេល​ឃើញ​នាង​បែកចិត្ត​ពី​ខ្លួន​មាន​សង្សា​ថ្មី និង​ឃើញ​នាង​ស្និត​ស្នាល​គ្នា​ទៀត​នោះ ក្តៅចិត្ត​ក៏​ទាញ​ដាវ​សា​ម៉ូ​រ៉ៃ​ពី​ចង្កេះ​កាប់​ទៅ​លើ​ប្រុស​ស្នេហ៍​ជា​ច្រើន​កាំបិត ពេល​ដែល​ឈ្មោះ​សុ​ភ័ក្ត្រ​ស្ទុះ​ទៅ​ជួយ​ក៏​កាប់​ត្រូវ​១​កាំបិត​ផង​ដែរ រួច​ហើយ​ក៏​រត់​គេ​ខ្លួន លុះ​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]