ថៃ៖ ថ្មីៗនេះការប្រលងប្រជែងរាជនីកំពូលសម្រស់ Miss Universe ប្រចាំឆ្នាំ ២០១៧ ទើបតែបញ្ចប់ទៅប៉ុណ្ណោះ ដោយទីបំផុតគេបានរកឃើញបវរកញ្ញា Demi Leigh Nel Peters មកពីប្រទេសអាហ្រ្វិកខាងត្បូង គឺជាម្ចាស់មកុដ ក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។

Miss Universe ប្រចាំឆ្នាំ ២០១៧ បវរកញ្ញា Demi Leigh Nel Peters មកពីប្រទេសអាហ្រ្វិកខាងត្បូង

នៅក្នុងនោះផងដែរ ក៏មានបរវកញ្ញាអាស៊ីម្នាក់ ដែលជាប់ដល់វគ្គកំពូលទាំង ៥ (Top 5) គឺបានទៅលើបវរកញ្ញា Maria Poonlertlarp របស់ប្រទេសថៃ។

បវរកញ្ញា Maria Poonlertlarp របស់ប្រទេសថៃ

ហើយនៅពេលនេះ ថៃក៏បានធ្វើការបោះឆ្នោត (Vote) នៅលើបណ្តាញសង្គមសាជាថ្មី ដើម្បីរកបវរកញ្ញា Miss Universe ប្រចាំឆ្នាំ២០១៨ ជាបន្តផងដែរ។

ចំណែកឯលទ្ធផលវិញ គឺបានទៅលើតារាសម្តែងស្រីស៊ិចស៊ីនាង Poo Praya ដែលជាកូនកាត់ថៃ-ស៊ុតអែត បានទទួលការបោះឆ្នោតគាំទ្រច្រើនជាងគេ ឱ្យជាប់ជាបវរកញ្ញា Miss Universe ប្រចាំឆ្នាំ ២០១៨ តំណាងឱ្យប្រទេសថៃ តាមរយៈការ Vote ពីអ្នកលេងអីុនធឺណេតនៅក្នុងស្រុក។

គួរឱ្យដឹងដែរថា តារាសម្តែងស្រីរូបនេះ មានការប្រើប្រាស់ភាសាអង់គ្លេស បានយ៉ាងល្អស្ទាត់ជំនាញ ហើយបច្ចុប្បន្ននេះ នាងក៏ជាទូតសុច្ឆន្ទៈប្រចាំនៅអង្គការសហប្រជាជាតិ ទទួលបន្ទុកខាងជនភៀសខ្លួន (UNHCR) ផងដែរ៕

រង់ចាំមើលទាំងអស់គ្នាថា តើថៃនឹងបញ្ជូនតារាសម្តែងស្រីរូបនេះ ទៅប្រកួតបវរកញ្ញា Miss Universe ប្រចាំឆ្នាំ ២០១៨ នៅលើឆាកអន្តរជាតិពិតមែន ឬយ៉ាងណា?

តារាសម្តែងស្រី Poo Praya កូនកាត់ថៃ-ស៊ុយអែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]